ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ស្នើគិលានុបដ្ឋាកប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ក្នុងការផ្តល់សេវាថែទាំជូនអ្នកជំងឺ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យគិលានុបដ្ឋាកទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទជាអ្នកប្រកបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ខ្ពស់ និងមានសមត្ថភាពក្នុងការផ្តល់សេវាថែទាំជូនអ្នកជំងឺ។

ថ្លែងបើកសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជាឆ្នាំ២០២២ ស្តីពីតួនាទីរបស់គិលានុបដ្ឋាក ក្នុងការលើកកម្ពស់ការថែទាំដោយផ្តោតលើអតិថិជន និងអ្នកជំងឺនៅសណ្ឋាគារភ្នំពេញនៅថ្ងៃទី០៩ធ្នូនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គិលានុបដ្ឋាកជាបេះដូងនៃការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងអតិថិជននិងជាអ្នកផ្តល់សេវាទាំងផ្លូវកាយ ផ្លូវចិត្ត សង្គម និងតាមជំនឿសាសនា និងការថែទាំដោយផ្តោតលើអតិថិជន។

លោករដ្ឋមន្ត្រីបានបន្តថា ម៉្យាងវិញទៀតគិលានុបដ្ឋាកគឺជាសមាជិកក្នុងសហគមន៍ដែលគាត់បម្រើការហើយគាត់មានឥទ្ធិពលក្នុងការផ្លាស់ប្តូរឥរិយាបថអតិថិជន ស្របតាមក្រមសីលធម៌គិលានុបដ្ឋាកផងដែរ។ លោករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចការយ៉ាងសកម្មរបស់គិលានុបដ្ឋាកជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាលទាំងមូលក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាព សុវត្ថិភាពនិងសមធម៌នៅកម្ពុជា។

លោករដ្ឋមន្ត្រីបានស្នើឱ្យវប្បធម៌នៃការចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹងរបស់គិលានុបដ្ឋាក ស្ថិតនៅជាប្រព័ន្ធ
គ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ដែលឆ្ពោះទៅរកភាពប្រសើរឡើងក្នុងការផ្តល់សេវាថែទាំដែល មានគុណភាព សុវត្ថិភាព និងសមធម៌ដល់អតិថិជននិងអ្នកជំងឺ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


