Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​សម្រេច ផ្ទេរ​ភារកិច្ច​អភិបាលស្រុក៤រូប និងតែងតាំងអភិបាលស្រុកថ្មី​៥រូប​នៃខេត្តសៀមរាបឲ្យបម្រើការនៅរដ្ឋបាលខេត្តសៀមរាប

បានផុស

នៅ

យោងតាម​អនុក្រឹត្យ​ស្តីពីការ​ផ្ទេរភារកិច្ច​ និង​តែងតាំង​មន្ត្រីរាជការ​ រាជរដ្ឋាភិបាល​ចុះលេខ ១០៨៦ អនក្រ.តត ដោយមាត្រា១ ធ្វើការសម្រេច​ផ្ទេរភារកិច្ច​មន្ត្រីរាជការ​ចំនួន៤រូប នៅក្នុងខេត្តសៀមរាប មានដូចជា ១.លោក ឡុង រដ្ឋារក្ស ពីអភិបាលស្រុកអង្គរធំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប ២. លោក លុក ផុស ពីអភិបាលស្រុកអង្គរជុំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. លោក ម៉ក់ ប្រុស ពីអភិបាលស្រុកសូទ្រនិគម ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប និង ៤. លោក ពៅ ប៊ុនធឿន ពីអភិបាលស្រុកជីក្រែង ទៅជាអភិបាលស្រុកអង្គរធំ។

មាត្រា២ សម្រេចតែងតាំង មន្រ្ដីរាជការចំនួន៥រូប ជាអភិបាលស្រុកថ្មីមានដូចជា ១. លោក រិន ឡូត ជាអភិបាលស្រុកបន្ទាយស្រី ២. លោក គិម វណ្ណៈ ជាអភិបាលស្រុកសូទ្រនិគម

៣. លោក សុខ ណារ៉េត ជាអភិបាលស្រុកក្រឡាញ់ ៤. លោក ភន់ សុខុម ជាអភិបាលស្រុកអង្គរជុំ និង ៥. លោក បូ ម៉េងទ្រី ជាអភិបាលស្រុកជីក្រែង។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ កុសល + នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម