Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង​ឲ្យសហគមន៍នេសាទរុះរើរបាំងធ្នស់ព្រែកប្រណាក

បានផុស

នៅ

រឿងសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ស្ថិតនៅក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោកស្រុកជល់គិរី ដែលព្រែកប្រណាកឡូត៍លេខ១០ ដែលរាជរដ្ឋាភិបាលកាត់ឲ្យរាស្ត្រធ្វើនេសាទជាសាធារណៈនោះបានជួលឱ្យឈ្មួញបោះធ្នស់ដាក់ដាយចាប់ត្រីក្នុងឆ្នាំនេះបន្តនោះកំពុងមានរឿងចម្រូងចម្រាស់ប្រជាពលរដ្ឋតវ៉ាមិនឲ្យធ្វើនឹងបានប្ដឹងតវ៉ាទៅក្រសួងកសិកម្មផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងកាលពីសប្តាហ៍មុនបានបានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដាក់បញ្ជារឲ្យរុះរើរបាំងធ្នស់នេះចោលវិញ ប៉ុន្តែជិតមួយសប្តាហ៍ហើយសហគមន៍ និងឈ្មួញមិនព្រមរុះរើឡើយ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០២២ នេះបានបញ្ជាក់ឲ្យដឹងថា ករណីនេះសហគមន៍ត្រូវតែរុះរើរបាំងធ្នស់ក្នុងព្រែកប្រណាកនេះជាដាច់ខាត ព្រោះការធ្វើនេះពុំមានច្បាប់អនុញ្ញាតនោះឡើយ។

ចំពោះបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តលោកអភិបាលស្រុកជលគីរីក៏បានចេញសេចក្តីជូនដំណឹងទៅសហ គមន៍នេសាទក្បាលកន្លង់សែនជ័យរួចហើយ។ ប្រសិនបើសហគមន៍មិនរុះរើតាមការជូនដំណឹងទេនោះអាជ្ញាធរខេត្ត នឹងប្រើប្រាស់វិធានការរដ្ឋបាលឱ្យកម្លាំងសមត្ថកិច្ចចុះរុះចោលមិនលើកលែងឡើយ។

ដោយឡែកប្រជាពលរដ្ឋភូមិក្បាលកន្លង់ឃុំពាមស្កោក ដែលបានផ្ដិតមេដៃ ៣០៤ នាក់ ដាក់ពាក្យបណ្ដឹងជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នោះ គឺស្នើសុំដាច់ខាតមិនឲ្យសហគមន៍នេសាទលក់ព្រែកប្រណាកឡូត៍លេខ១០ នេះដែលជាព្រែកដែលរាជរដ្ឋាភិបាលបានលុបចោល ប្រគល់ឱ្យរាស្រ្តនេសាទជាលក្ខណៈគ្រួសារ បែរជាយកទៅលក់ឲ្យឈ្មួញនោះឡើយ។ ព្រោះឆ្នាំមុនឆ្នាំ២០ ២១បានមុនលក់ឱ្យឈ្មួញម្ដងហើយក្នុងតម្លៃប្រមាណជាង ១ ម៉ឺនដុល្លារ តែសហគមន៍មិន បានយកលុយនោះមកកសាងមូលដ្ឋាននោះឡើយ។

ករណីនេះប្រជានេសាទ សំណូមពរដ៏ទទូចដល់ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភា ពរដ្ឋបាលខេត្ត មេត្តាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរុះរើរបាំងធ្នស់ព្រែកប្រណាករបស់ឈ្មួញខាងលើនេះឲ្យបានឆាប់ៗ ដើម្បីទុកលទ្ធភាពឱ្យប្រជារាស្ត្ររកនេសាទជាលក្ខណៈគ្រួសារចិញ្ចឹមជីវិតតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលបានបានចេញអនុក្រឹត្យលុបលោទាំងអស់ចោលទុកឲ្យរាស្រ្តដូច្នេះអ្នកយកឡូនេសាទទៅលក់គឺប្រឆាំងនឹងរាជរដ្ឋាភិបាល។

ប្រភពព័ត៌មានក្រៅផ្លូវការមួយឱ្យដឹងថា ព្រែកប្រណាកនេះ ត្រូវបានគេលក់ក្នុងតម្លៃជាង ១៥ ០០០ដុល្លារ។និងបើកអាជ្ញាធរស្រុក និងខេត្តរុះរើនេះចោល សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងត្រូវសងលុយខាងលើនេះដែលប្រហែលជាចែកគ្នាចាយអស់ហើយនោះត្រូវប្រមួលសងទៅឈ្មួញដែលជាអ្នកទិញព្រែកនេះវិញ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣៤ នាទី មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

ជីវិតកម្សាន្ដ៣៥ នាទី មុន

Kimberly ហោះទៅបារាំងដោយផ្ទាល់ ដើម្បីលរ៉ូបរៀបការ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ស្វែង​រក​ជនល្មើស​ឈូស​ដី​ពលរដ្ឋ​អស់​ជាង ១ហិកតា

សន្តិសុខសង្គម៣ ម៉ោង មុន

Update៖ អគ្គិភ័យដែលឆេះរោងចក្រនៅខណ្ឌពោធិ៍សែនជ័យ បានរលត់ហើយ តែខូចខាតទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម