ព័ត៌មានជាតិ
កម្ពុជា ដាក់ចេញវិធានការចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស នៅប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងសិក្ខាសាលាពពិគ្រោះយោបល់ស្ដីពី “ការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំកម្មវិធីបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស” នៅខេត្តកណ្តាល នាថ្ងៃទី២១ ធ្នូនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា វិធានការចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្សមាន ទី១ គឺការបង្ការ និងទប់ស្កាត់កុំឱ្យមានអំពើជួញដូរមនុស្សកើតមានឡើង ទី២ ពង្រឹងយុត្តិធម៌ច្បាប់ និងការដាក់ទោសដល់ជនល្មើស ទី៣ កិច្ចការពារជនរងគ្រោះ និងទី៤ បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា៖ “ក្នុងចំណោមវិធានការទាំង៤នេះ គឺវិធានការបង្ការ និងទប់ស្កាត់ គឺមានប្រសិទ្ធភាពជាងគេ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវរួមគ្នារកដំណោះស្រាយបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស កុំឱ្យកើតមាន ដើម្បើធ្វើឱ្យបទល្មើសនេះមានការថយចុះជាលំដាប់ ឈានទៅរកការលុបបំបាត់បានទាំងស្រុង ដោយទាមទារឱ្យយើងត្រូវរកវិធីសាស្រ្ត និងវិធានការរួមគ្នាដែលមានប្រសិទ្ធភាពក្នុងការអនុវត្ត”។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ថែមថា សិក្ខាសាលានេះផ្តោតសំខាន់គឺ ចង់ឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ធ្វើការចែករំលែកព័ត៌មានពិតពីគ្នាទៅវិញទៅមក ពីព្រោះមានតែព័ត៌មានពិតច្បាស់លាស់ទេទើបអាចដោះស្រាយបញ្ហាបាន។ ជាពិសេសយើងត្រូវរកមូលហេតុដែលជាឬសគល់នៃបញ្ហារបស់បទល្មើសជួញដូរមនុស្សឱ្យឃើញ ហើយរួមគ្នាលុបបំបាត់ឫសគល់បញ្ហាឱ្យអស់ នោះអំពើជួញដូរមនុស្សនឹងមិនអាចកើតមានឡើងបានឡើយ។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរលមនុស្ស រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើ ចំណាកស្រុកដោយប្រថុយប្រថាននៅក្នុងក្រុង ស្រុកទាំង១១ ចំនួន ១១ លើក មានអ្នកចូលរួម ចំនួន ២ ៩៤៣ នាក់ ដោយឡែកក្រុមការងារថ្នាក់ក្រុង ស្រុក បានប្រជុំផ្សព្វផ្សាយបានចំនួន ៨ ០៦២ លើក៕
អត្ថបទ៖ សំអឿន
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


