Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ លោក ប្រាក់ សុខុន នឹងជួបរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិនិត្យវឌ្ឍនភាពវិបត្តិនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូ​ចូលរួមកិច្ច​ពិគ្រោះយោបល់ក្រៅផ្លូវការ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ រំពឹងថា នឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើការរិះរកមធ្យោបាយថែមទៀត ដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់មេដឹកនាំអាស៊ានស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា ។

នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី២១ ខែធ្នូ ម្សិលមិញ លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានថ្លែងថា បញ្ហាមីយ៉ាន់ម៉ា ជាបញ្ហាដ៏ស្មុគស្មាញរបស់អាស៊ាន នាពេលសព្វថ្ងៃនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទាំងអស់ គឺធ្វើយ៉ាងណាត្រូវតែជួយរិះរកមធ្យោបាយនានាក្នុងការជួយដោះស្រាយវិបត្តិនេះ ដើម្បីឲ្យមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកលទ្ធិប្រជាធិតតេយ្យ ការគោរពសិទ្ធិមនុស្ស និងប្រក្រតីភាពឡើងវិញ។

ត្រង់មានន័យនេះ ប្រមុខការទូតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជនមីយ៉ាន់ម៉ា មានបំណងចង់ឲ្យប្រទេសរបស់ខ្លួន វិលទៅកាន់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយក្លាយជាប្រទេសដឹកនាំដោយរបបស៊ីវិល មិនមែនជាប្រទេសដឹកនាំដោយក្រុមយោធានោះទេ។ បន្ថែមពីនេះ គឺប្រជាជនមីយ៉ាន់ម៉ាទូទៅ ចង់បានឱកាសនៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងដូចបណ្ដាប្រទេសដទៃ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម