ព័ត៌មានជាតិ
អ្នកនាំពាក្យជំរុញបុគ្គលិកអប់រំ និងអ្នកសិក្សាចាក់វ៉ាក់សាំងដូសជំរុញ ខណៈជិតបើកបវេសនកាល
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈការបើកបវេសនកាលឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ការជំរុញនេះបានធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៩ ខែធ្នូនេះ ជម្រុញឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជាទម្លាប់រាងរាល់ ៦ខែម្តង ដើម្បីធានាភាពស៊ាំក្នុងសហគមន៍ ការពារការរាតត្បាតជំងឺកូវីដ-១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។
លោក រស់ សុវាចា មានប្រសាសន៍នៅថ្ងៃទី៣០ ធ្នូនេះថា ក្រសួងអប់រំ យុវជន និងកីឡា សូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។
លោក រស់ សុវាចា បានបន្តថា៖ “ក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នា ខណៈឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងចាប់ផ្តើមចូលរៀនពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តទៅ”។
ជាមួយគ្នានេះ លោក រស់ សុវាចា បានជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ឬសហគមន៍ នាំកុមារអាយុ ៦ឆ្នាំពេញ ឬ ៧០ខែ និងកុមារមានពិការភាពមកចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង