Connect with us

ព័ត៌មានជាតិ

​សេចក្តីព្រាងច្បាប់​ចរាចរណ៍​​ថ្មីជំនួសឱ្យច្បាប់ចាស់​នឹងបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រី​នាដើមខែនេះ​

បានផុស

នៅ

សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីនាដើមខែមករា ឆ្នាំ ២០២៣​នេះ​ ក្រោយពីបញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​ចុងក្រោយនៅទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពីពេលថ្មីៗនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះថា សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីមាន ១២ ជំពូក និង ៩០ មាត្រា ហើយ​ក្រុមការងារជំនាញក្នុងនាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកតាំងចិត្តថា ​នឹងបញ្ជូនសេចក្តីព្រាងច្បាប់​នេះ​ទៅឱ្យដល់ដៃគណៈរដ្ឋមន្ត្រី​នៅដើមខែ មករា ឆ្នាំ ២០២៣​នេះ។

​មន្ត្រីអ្នកនាំពាក្យដដែលរូបនេះ​បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ដែល​នឹង​ឈាន​ដល់​ការបង្កើត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជំនួស​ឱ្យ​ច្បាប់​ចាស់មានការកែសម្រួលច្រើន គឺមិនខុសពីការ​ធ្វើវិសោធន​កម្ម​នោះទេ ដែលមានមាត្រា និងខ្លឹមសារមួយចំនួន​ធ្វើឱ្យស្របទៅតាមតម្រូវការបរិបទសង្គម និងកត្តាប្រឈមផ្សេងៗ។

លោក ហ៊ាង សុទ្ធាយុត្តិបញ្ជាក់ថា៖ «ខ្លឹមសារ​ដែលបានកែសម្រួល​ក៏ឆ្លុះបញ្ចាំង​ពីសង្គម​ បើនិយាយ​ពី ៥ ឆ្នាំមុន តម្រូវការ​នៃការអនុវត្តច្បាប់ផ្សេង ឥឡូវ​តម្រូវការនៃការអនុវត្តច្បាប់ផ្សេងមានន័យថា យើងធ្វើឲ្យស្របតាមបរិបទសង្គម អញ្ចឹងចំណុចកែសម្រួល​មានច្រើនគួសម ដែលមាន​ទាំង​និយាយពីការផាកពិន័យ លក្ខខណ្ឌក្នុងការបើកបរជាដើម»។

ខ្លឹមសារសំខាន់ៗនៅក្នុងសេចក្តីព្រាងច្បាប់​ថ្មី​នេះមានច្រើនទៀតដូចជា តម្រូវឱ្យ​អ្នកបើកបរ​ធ្វើតេស្ត​រក​សារធាតុ​ញៀនជាពិសេស​​លើ​ការអភិវឌ្ឍ​ផ្លូវថ្នល់ ដូចជា​ការពង្រីក​ផ្លូវ ការកសាង​ផ្លូវ​ល្បឿន​លឿន និង​ចង់​បង្កើន​ប្រសិទ្ធភាព កាត់បន្ថយ​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម