ព័ត៌មានជាតិ
ផ្សព្វផ្សាយអប់រំមេរោគអេដស៍ និងជំងឺអេដស៍ដល់យុវវ័យ ក្នុងទិវានៃក្តីស្រលាញ់
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ដែលហៅកាត់ថា (NAA) សហការជាមួយអង្គការដៃគូនានានឹងរៀបចំប្រារព្វទិវានៃក្តីស្រលាញ់នៅថ្ងៃទី ១៤ខែកម្ភៈឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយដល់យុវវ័យបានយល់ដឹងនិងចេះការពារខ្លួនជៀសផុតពីការឆ្លងជំងឺអេដស៍។
លោក ឈឹម ឃិន ដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ កម្ភៈនេះថា ការប្រារព្វទិវានៃក្តីស្រលាញ់នៅថ្ងៃទី១៤កម្ភៈ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកំពស់ការយល់ដឹងពីការបង្ការមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ ផ្តោតទៅលើក្រុម ប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ ដើម្បីកាត់បន្ថយការចំលងមេរោគអេដស៍។

កម្មវិធីនេះផ្តល់សារអប់រំបង្ការដល់ក្រុមយុវជន និងប្រជាជនដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ដែលបច្ចុប្បន្ន អេដស៍នៅតែបញ្ហាចំពោះក្រុមគោលដៅដូចជាក្រុមបុរសរួមភេទជាមួយបុរស ដែលចាំបាច់ត្រូវតែបន្តចូលរួមទាំងអស់គ្នាទើបយើងអាចឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥។
លោកបានបន្តថា នៅក្នុងកម្មវិធីនោះក៏មានដាក់តាំងប៊ូតមួយចំនួនផងដែរដើម្បីធ្វើការចែកស្រោមអនាម័យនិងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃជួនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹងទាក់ទិននឹងវិធីការពារខ្លួនកុំឱ្យឆ្លងជំងឺអេសដ៍ពិសេសយុវវ័យកុំមានការភ្លើតភ្លឺននៅក្នុងទិវានៃក្តីស្រលាញ់១៤កម្ភៈព្រោះវាជាថ្ងៃបុណ្យរបស់បរទេសមិនមែនជាថ្ងៃបុណ្យរបស់ខ្មែរទេ។
គួរបញ្ជាក់ថា ក្រៅពីមានការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ ក្រសួងអប់រំយុវជននិងកីឡាក៏បានណែនាំដល់យុវវ័យនិងសិស្សត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទ នៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាព នៃវប្បធម៌ជាតិ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


