ព័ត៌មានជាតិ
បទល្មើសដាក់សម្រាស់ខុសច្បាប់កើតមានច្រើននៅក្នុងឃុំប្រឡាយមាស
ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទតាមដងទន្លេនៅល្ងាចថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២៣ ក្រុមអ្នកយកព័ត៌មានយើងបានធ្វើដំណើរតាមកាណូតបាឡាស្មាច់មួយគ្រឿងចេញពីក្រុងកំពង់ឆ្នាំងឆ្ពោះទៅកាន់ឃុំប្រឡាយមាស ស្រុកកំពង់លែង ដើម្បីស្វែងរកបទល្មើសដាក់សម្រាស់ខុសច្បាប់។

ជាក់ស្តែពិតដូចប្រជាពលរដ្ឋបានរាយការណ៍ឲ្យមែន គឺនៅចំណុចព្រែកកោះបាយក្រៀមក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង មានបទល្មើសដាក់សម្រាស់ច្រើនដុំ និងចំណុចដែលមានសម្រាស់វែងៗជាងគេ ប្រមាណពី ៤០០ ទៅ ៥០០ ម៉ែត្រនោះ គឺនៅក្នុងព្រែកកោះបាយក្រៀមតូច។ ហើយប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃទី ២១ ខែកុម្ភៈនេះ នៅចំណុចចុងកោះបាយក្រៀមចុងភូមិ និងមានការហ៊ុមសម្រាស់នៅពេលយប់មួយកន្លែងផងដែរ។
ប៉ុន្តែការថតបទល្មើសនេសាទនៅពេលយប់ពុំមានសុវត្ថិភាពសម្រាប់ក្រុមអ្នកយកព័ត៌មាននោះទេ។ ដោយឡែកនៅចំណុចពាមជីព្រីងខាងត្បូងជាបើកោះបាយក្រៀមក៏មានសម្រាស់ធំៗ និងវែងៗរាប់រយម៉ែត្រជាង ១០ កន្លែង និងមានទំហំនិមួយៗមិនតូចជាង២ហិកតាឡើយ។

ទាក់ទងនឹងបទល្មើសដាក់សម្រស់ខុសច្បាប់នៅចំណុចខាងលើនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះលោក ងិន ហ៊ុន ប្រ ធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ក្រោយពីទទួលបានរូបភាពបទល្មើសដាក់សម្រាស់ខាងលើនេះ លោកបានឆ្លើយតាមទូរសព្ទឱ្យដឹងថា បទល្មើសដាក់សម្រាស់ ឬហ៊ុមសម្រាស់ចាប់ត្រីខុសច្បាប់ ជាគោលការណ៍លោកធ្លាប់បានណែនាំ និងព្រមានដល់មន្ត្រីជំនាញជលផលគ្រប់សង្កាត់នេសាទ និងគ្រប់ផ្នែកនេសាទ ក្នុងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួចហើយ គឺមិនអនុញ្ញាតឲ្យកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាដាច់ខាត។

ករណីកើតមានបទល្មើសដាក់សម្រាស់ដូចខាងលើនេះនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវណាមួយរបស់មន្ត្រីនោះ គឺនាយសង្កាត់នេសាទ, នាយផ្នែកនេសាទនៅក្នុងភូមិសាស្ត្រនោះត្រូវទទួលខុសត្រូវចំពោះមុខមន្ទីរកសិកម្ម ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាមួយប្រមុខរាជរដ្ឋាភិបាលដែលបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់កន្លងមកពីការបណ្ដែតបណ្ដោយឱ្យមានបទល្មើសនេសាទកើតឡើង គឺអាចប្រឈមនឹងការដកមុខដំណែងតួនាទីឬបណ្តេញចោលចេញពីក្របខណ្ឌ។
ដូច្នេះករណីខាងលើនេះលោកនឹងមានចំណាត់ការដល់មន្ត្រីជំនាញដែលទទួលខុសត្រូវក្នុងភូមិសាស្ត្រដែននេសាទរបស់ខ្លួនដោយត្រូវតែបង្ក្រាបឲ្យឱ្យអស់ក្នុងពេលឆាប់ៗនេះបើពុំនោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


