សុខភាព
អាហារទាំង ៤ ប្រភេទ ធ្វើឲ្យស្បែកស្អាត ដែលអ្នកត្រូវដឹង
ស្បែករលោងភ្លឺថ្លានឹងជួយឱ្យអ្នកមើលទៅក្មេងជាងអាយុពិតរបស់អ្នក ដើម្បីមានស្បែកស្អាតអាហារដែលអ្នកញ៉ាំរាល់ថ្ងៃដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយឲ្យស្បែករបស់អ្នកឱ្យកាន់ប្រសើរឡើងនិងមើលទៅមានសុខភាពល្អ ។
ខាងក្រោមនេះគឺជាអាហារទាំង ៤ ប្រភេទធ្វើឲ្យស្បែកស្អាតដែលអ្នកត្រូវដឹង៖
១. រមៀត

រមៀតអាចប្រើក្នុង ទឹកក្រឡុក និងភេសជ្ជៈផ្សេងៗដើម្បីជួយប្រឆាំងនឹងការរលាក និងផ្តល់សារធាតុ ចិញ្ចឹមដល់ស្បែក ។ម្សៅរមៀតមានសមត្ថភាពបំបាត់ស្នាមខ្មៅជុំវិញភ្នែក និងធ្វើអោយស្បែកភ្លឺថ្លា។ រមៀតក៏អាចប្រើជាថ្នាំព្យាបាលមុននៅពេលកើតមុន ។
២. ផ្លែក្រូច

ផ្លែក្រូចសម្បូរទៅដោយសារធាតុល្អៗដែលជួយដល់ស្បែករបស់អ្នក ផ្លែក្រូចសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ និងជំនួយដល់ផលិតថែរក្សាស្រ ទាប់កូឡាជែនស្បែករបស់អ្នក។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែក្រូច ជួយបន្ថ យការបង្កើតស្នាមជ្រួញ និងការពារភាពចាស់មុនអាយុ ។
៣. ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីមានផ្ទុកវីតាមីន C ខ្ពស់ និងជាផ្លែឈើដែលមានជីវជាតិក្នុងការបន្ថែមអាហារបំប៉នស្បែករបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឈើដូចជាផ្លែស្ត្របឺរីជួយបង្កើតកូឡាជែន និងការពារពីកាំរស្មីយូវី លើសពីនេះ ផ្លែស្ត្របឺរីជួយកាត់បន្ថយរន្ធញើស។ ផ្លែឈើនេះក៏មានឥទ្ធិពលប្រឆាំង ភាពចាស់ផងដែរ ដើម្បីជួយឱ្យស្បែករបស់អ្នកភ្លឺរលោង និងក្មេងជាងវ័យ ។
៤. ទឹក Celery

តាមការស្រាវជ្រាវថ្មីៗបង្ហាញថា ទឹក celery គឺជាភេសជ្ជៈដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះហើយវាអាចកែលម្អស្បែកឱ្យភ្លឺជាងមុន លើសពីនេះទៀតទឹក celery មានឥទ្ធិពល ប្រឆាំងនឹងការរលាកនិងប្រឆាំងបាក់តេរី។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ អង់ស៊ីម និងសារធាតុ phytonutrients រួមទាំង apigenin luteolin អាស៊ីត ferulic និងវីតាមីន K ដែលជួយផ្តល់សំណើមដល់ស្បែក និងកម្ចាត់ជាតិពុល ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


