Connect with us

ព័ត៌មានជាតិ

កម្ពុជា កូរ៉េ ចុះកិច្ចព្រមព្រៀង បន្ត​អភិវឌ្ឍបេតិកភណ្ឌវប្បធម៌

បានផុស

នៅ

ភាគីព្រះរាជាណាចក្រកម្ពុជា តំណាងដោយ បណ្ឌិត ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា និង ភាគីសាធារណៈរដ្ឋកូរ៉េកូរ៉េ លោក ឆ្វេ អឹងឆន (Choi Eung-chon) អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានចុះកិច្ចព្រមព្រៀងលើការបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍបេតិកភណ្ឌវប្បធម៌រវាង ប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ នេះតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅរសៀលនេះ។

រូបភាព៖ ហ៊ុំ រិទ្ធី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆ្វេ អឹងឆន អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមពីឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការដំបូង ភាគីកូរ៉េបានជួយផ្នែកសម្ភារបរិក្ខា លើការជួសជុល និងអភិរក្សប្រាសាទ។ ក្រោយមកនៅឆ្នាំ២០១៥ បានជួយលើគម្រោងសហប្រតិបត្តិការ​ជួសជុល ក្រុមប្រាសាទព្រះពិធូរ ដោយបញ្ចប់នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ គម្រោងកិច្ចសហប្រតិបត្តិការ ជួសជុលព្រះលានជល់ដំរី ដែលបន្តរហូតដល់បច្ចុប្បន្ន។

លោក ឆ្វេ អឹងឆន លើកឡើងថា ស្ថាប័នកូរ៉េក៏បានព្រមព្រៀងបន្តជួយអភិរក្ស និងជួសជុល រួតបាកាណប្រាសាទអង្គរវត្តផងដែរ។ អគ្គនាយកនៃបេតិកភណ្ឌវប្បធម៌កូរ៉េ បានហៅកិច្ចសហប្រតិបត្តិការទាំងនេះថា ជាផ្នែកមួយបង្កើនភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ហើយរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តមានភាពខ្លាំងក្លាជាដរាបទៀត។

បណ្ឌិត ហង់ ពៅ បានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាន និងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះ​លោក បានអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរា ក្នុងការពង្រឹងសមត្ថភាពសម្រាប់ការជួសជុល និងអភិរក្សប្រាសាទបុរាណ ដែលឯកឧត្តមហៅថា ជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម​នុស្សសម្រាប់កិច្ចការបេតិកភណ្ឌ។

បន្ថែមពីនេះ លោក ហង់ ពៅ បានស្នើទៅភាគីកូរ៉េ ពិចារណាជួយលើការអភិរក្សផ្នែកសារមន្ទីរ។ លោក ហង់ ពៅ យល់ថា កូរ៉េមានជំនាញការពារ និងគ្រប់គ្រងសារមន្ទីរ ដែលគួរត្រូវបានចែករំលែកជំនាញនេះដល់មន្រ្តីផ្នែកសារមន្ទីរនៃអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រង និងថែរក្សា សមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម