ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនទៅខេត្តសៀមរាប បញ្ចប់សិក្សាខែកញ្ញា ឈានចរចាបើកការដ្ឋានសាងសង់
ផ្លូវល្បឿនលឿនទី ៣ ទៅខេត្តសៀមរាប នឹងបញ្ចប់ការសិក្សានៅខែកញ្ញានេះ ដើម្បីឈានទៅចរចាបើកការដ្ឋានសាងសង់។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ កាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញខេត្តសៀមរាប កំពុងបោះជំហានទៅមុខហើយនឹងបញ្ចប់ការសិក្សានៅខែកញ្ញានេះ។
លោករដ្ឋមន្រ្តីបានបន្តថា ការពន្លឿនការសិក្សាឲ្យចប់សព្វគ្រប់ ដើម្បីឈានទៅចុះហត្ថលេខាដំណើរការការដ្ឋានសាងសង់ឲ្យបានឆាប់។
ការជំរុញឲ្យចេញរូបរាងផ្លូវល្បឿនលឿនទៅសៀមរាប ក៏ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ ២ គឺខេត្តសៀមរាប និងរាជធានីភ្នំពេញ តាមរយៈការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងកាលពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២២ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា មានក្រុមហ៊ុនចំនួន ៤ បានដាក់ពាក្យស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប។
បើតាមអ្នកវិភាគសេដ្ឋកិច្ចជឿជាក់ថា គម្រោងផ្លូវល្បឿនលឿនទៅខេត្តសៀមរាបមិនត្រឹមតែជួយជំរុញកំណើនភ្ញៀវទេសចរទៅលេងខេត្តសៀមរាប ក៏នឹងប្រែក្លាយខេត្តទេសចរណ៍សំបូរប្រាសាទបុរាណនេះជាតំបន់ឧស្សាហកម្មដ៏ធំផងដែរនៅពេលអនាគត៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


