ព័ត៌មានជាតិ
ម៉ាស៊ីនលាងដៃអូតូម៉ាទិកចំនួន១០៣គ្រឿង ត្រូវបានប្រគល់ជូនសាលាខេត្តតាកែវ
តាកែវ ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតដល់តំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈម៉ាស៊ីនលាងដៃអូតូម៉ាទិក ចំនួន១០៣គ្រឿងដល់សាលាខេត្តតាកែវ ដើម្បីទុកធ្វើការបែងចែកទៅតាមសាលារៀននៅទូទាំងខេត្ត ដែលជាផ្នែកមួយសម្រាប់ ការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងនៅក្នុងសហគមន៍។

មានមតិសំណេះសំណាលនាឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានធ្វើការជំរាបជូនថា នៅខេត្តតាកែវ មានអ្នកសង្ស័យជំងឺកូវីដ-១៩ ចំនួន១៨៨នាក់ ដែល១៨០នាក់ បានវិលត្រលប់មកពីប្រទេសថៃ និង៨នាក់វិលត្រលប់មកពីប្រទេសវៀតណាម ហើយដែលត្រូវដាក់ឲ្យធ្វើចត្តាឡឺស័កនៅកន្លែងដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនបានធ្វើចត្តាឡីស័កនៅផ្ទះ រហូតមកដល់ពេលនេះក្នុងចំណោមពួកគេទាំងអស់នោះ មានមនុស្សចំនួន ១៣៨នាក់ ហើយត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័កទាំងស្រុង និងបានយកសំណាកពួកគេចំនួន២ដង ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលគឺ អវិជ្ជមានទាំងអស់។

លោក អ៊ូច ភា ក៏បានបន្ថែមថា ចំពោះបញ្ហាការទប់ស្កាត់ និងបង្ការ នូវជំងឺកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយកិត្តិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ៗ ជាច្រើន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការកុំឲ្យមានឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ នៅក្នុងសហគមន៍របស់យើងទាំងអស់ ជាពិសេស សម្ដេចតេជោ បានទប់ទល់ និងគ្រប់គ្រងស្ថានការណ៍ព្រឹត្តិការណ៍០៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីឆ្នាំ២០២០ បានទាន់ពេលវេលា ដែលបានបិទបញ្ចប់នាពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ជំនួសឲ្យសិស្សានុសិស្ស ក៏សូមធ្វើការថ្លែងអំណរគុណដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានផ្ដល់ជូននូវម៉ាស៊ីនលាងដៃទំនើប ដើម្បីទុកដាក់នៅតាមសាលារៀន នៅក្នុងខេត្តតាកែវ គឺបានចូលរួមចំណែកមួយយ៉ាងសំខាន់ នៅក្នុងចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃឆ្លងរាតត្បាតនូវជំងឺកូវីដ-១៩នេះ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍៕
ដោយ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


