ព័ត៌មានជាតិ
ស៊ីម៉ាក់ ប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់
សៀមរាប ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលស៊ីម៉ាក់បានរៀបចំពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើខេត្ដសៀមរាប ក្រោយអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តបានចូលរួមផងដែរ។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) មានប្រសាសន៏ថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន១០លានដុល្លារ អាមេរិក។ ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពCMACបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១២.០១៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៤គ្រាប់ មីនកែច្នៃចំនួន២២គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះចំនួន៩០គ្រាប់ គ្រាប់បែកចង្កោមចំនួន៤.៣៩២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រទេទចំនួន៥៤.៧១៤គ្រាប់ និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋសរុបចំនួន៦៩៩.២៣៥នាក់។

គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ ស្មើនឹង៦៧៤.៦១៨នាក់។ លោក បន្តថា ដោយឡែកសម្រាប់ដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្ដ្រខេត្តចំនួន០៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន៤.៤លានដុល្លារអាមេរិក ដែលជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា សមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៥១.៧៩០.៨៦៥ ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន២៩.១៨៥គ្រាប់។

ជាមួយគ្នានោះ ខេត្តសៀមរាបមានផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបានដឹង និងមានក្នុងកំណត់ត្រាទិន្នន័យជាតិចំនួន៨៩.៦៣០.៣៣៣ ម៉ែត្រក្រឡា ក្នុងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារមីនមានចំនួន៨៤.៤៨៣.០១៥ម៉ែត្រក្រឡា និងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមមានចំនួន៥.១៤៧.៣១៨ ម៉ែត្រក្រឡា។ គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រទេសដែលរួមមាន គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ ពីយន្តហោះ ជាដើម ឈានទៅការបញ្ចប់សំណល់យុទ្ធសង្គ្រាមទាំងស្រុងតែម្តង៕
ដោយ ៖ គឿនវេត








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ