ព័ត៌មានជាតិ
ទូតអូស្ត្រាលី សន្យាថា នឹងខិតខំជួយគាំទ្រកម្ពុជា ដើម្បីសម្រេចនូវគោលដៅប្រទេសគ្មានមីន នៅឆ្នាំ ២០២៥
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចនូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ ការសន្យានេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមីនានេះ បានអនុញ្ញាតឲ្យលោក Justin Kevin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សការងារ។

នៅក្នុងជំនួបនេះលោក Justin Kevin Whyatt បានគោរពជម្រាបជូនសម្ដេចតេជោថា លោកពិតជារីករាយណាស់ ដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត ហើយលោកកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។ លោក ក៏សម្ដែងនូវការគោរពចំពោះការដឹកនាំរបស់សម្ដេចតេជោ ក្នុងការទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩ នាពេលកន្លងមក និងការរៀបចំ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីឆ្នាំ ២០២២កន្លងមកផងដែរ។

លោក Justin Kevin Whyatt បានគោរពជម្រាបជូនសម្ដេចតេជោ បន្តថា ក្នុងអាណត្តិលោកជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូទៅលើវិស័យមួយចំនួន ដូចជា៖ ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម, វិស័យសុខាភិបាល និងកិច្ចការងារដោះមីន ជាដើម។ ត្រង់ចំណុចនេះ អូស្រ្ដាលី នឹងខិតខំធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចនូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោក Justin Kevin Whyatt ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវក្ដីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ ការស្រាវជ្រាវរបស់វិទ្យាស្ថានកាឌី បាននាំប្រទេសកម្ពុជាឲ្យទទួលបានពូជស្រូវដ៏ល្អ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្ដាលី ដែលកន្លងមកបានជួយកម្ពុជា ក្នុងការផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ជោគជ័យរបស់កម្ពុជា លើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងការជួយរបស់អូស្ត្រាលីបានទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ជូនរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


