Connect with us

ព័ត៌មានជាតិ

អន្តរក្រសួងបន្តរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ​ទៅជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង

បានផុស

នៅ

លោក ប៉ាន សូរស័ក្តិ ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសមាជិក គណៈកម្មាធិការសម្របសម្រួលអន្តរ​ក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ) បានចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងរសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំបានស្តាប់របាយការណ៍សង្ខេបរបស់លេខាធិការដ្ឋាន និងវិទ្យាស្ថាន UPDIS ហើយបន្ទាប់មក បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង​របាយការណ៍​លទ្ធផល​ដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ (Draft 12 Thematic Reports)។

នៅក្នុងចំណាប់អារម្មណ៍ដំបូងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ បានកោតសរសើរដល់​កិច្ចខិត​ខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងបានវាយតម្លៃខ្ពស់ចំពោះ​សេចក្តីព្រាងរបាយការណ៍​លទ្ធផល​ដំណាក់កាលទី២នេះ ក្រោមការដឹកនាំនិងចង្អុលបង្ហាញផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន។ ចំពោះទិដ្ឋភាពពាណិជ្ជកម្ម លោករដ្ឋមន្ត្រី បានផ្តល់ធាតុចូលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា​ជាសមាជិក និងការទទួលបានភាពអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized System of Preference)។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងក្នុងស្មារតីបុរេសកម្ម ដោយបាន​ធ្វើការយ៉ាងជិតស្និតជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ក្នុងការធ្វើពិពិធកម្មទីផ្សារ​តាមរយៈ​ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖ កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងបានកំពុងចរចាបង្កើត​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement ហៅកាត់ថា CEPA) ជាមួយភាគីអេមីរ៉ាតអារ៉ាបរួម (UAE) ដែលគ្រោងរៀបចំពិធីប្រកាសបិទបញ្ចប់​ការចារចាជាផ្លូវការនាពេល​ឆាប់ៗ​ខាងមុខនេះ។

សូមបញ្ជាក់ថា គោលដៅសំខាន់នៃផែនការមេនេះ គឺដើម្បីអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត គោលដៅ និងផែនការមេ​ជាក់​ស្តែង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់​សេដ្ឋកិច្ចពិសេស​ពហុបំណង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម