Connect with us

សេដ្ឋកិច្ច

គេហទំព័រ​របស់​អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ បាន​ធ្វើ​វិសិដ្ឋ​កម្ម​ស្ថិតិ ​ទិន្នន័យ​ថ្មី​

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE) បានប្រកាសពីការធ្វើវិសិដ្ឋកម្ម​គេហទំព័រស្ថិតិរបស់ខ្លួន ​និងការធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសិដ្ឋកម្មគេហទំព័រ​របស់ GDCE ធ្វើឡើងដើម្បីសម្រួលបន្ថែមទៀតដល់អ្នកសិក្សាស្រាវជ្រាវ វិភាគ និងរៀប​ចំគោលនយោបាយនានា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានធ្វើការកែលម្អគេហទំព័រស្ថិ​តិពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិជំនាន់ថ្មី ដោយបានបន្ថែមនូវទម្រង់ស្ថិតិចាំបាច់ មួយចំនួន, កែលម្អឧបករណ៍​ស្វែងរកទិន្នន័យ, បន្ថែមនូវចំណាត់ថ្នាក់ស្តង់ដាពាណិជ្ជកម្មអន្តរជាតិ (SITC) និងបានកែ​លម្អសោភ័ណភាព (User Interface) របស់គេហទំព័រជាដើម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានកែលម្អរចនាសម្ព័ន្ធទិន្នន័យ ដើម្បីបន្ថែម​នូវព័ត៌មានចាំបាច់មួយចំនួន​ក្នុងសំ​ណុំ​ទិន្នន័យ ដែលតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាព​តួលេខ​ស្ថិតិចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ស្របតាមការកែតម្រូវឯកសារ​ប្រតិវេទន៍គយ​មួយ​ចំនួនផងដែរ។

លោកអ្នកអាចចូលទៅប្រើប្រាស់គេហទំព័រនេះបាន ដោយចូលទៅកាន់គេហទំព័រផ្លូវការរបស់ ​GDCE​(www.customs.gov.kh) រួចស្វែងរកទំព័រ “ស្ថិតិពាណិជ្ជកម្ម” ឬចូលដោយផ្ទាល់តាមរយៈ អាសយដ្ឋាន https://stats.customs.gov.kh ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម