ព័ត៌មានជាតិ
បុរសជាចុងភៅម្នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ មានសំណាងបានឈ្នះរង្វាន់ធំ ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ
ត្បូងឃ្មុំ ៖ បន្ទាប់ពីប្រគល់រង្វាន់ធំដល់អ្នកឈ្នះរង្វាន់ធំ ១០០ លានរៀល ដែលជាកម្មករសំណង់រស់នៅខេត្តព្រៃវែងរួចកាលពីពេលកន្លងទៅថ្មីៗនោះ នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីមួយរូបទៀត ដែលមានមុខរបរជាចុងភៅធ្វើម្ហូប រស់នៅភូមិព្នៅ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោក ចាប ចេន អាយុ ៤២ ឆ្នាំ ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ និងមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះបានប្រាប់ឲ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ ជារៀងរាល់ថ្ងៃក្រៅពីធ្វើស្រែចម្ការបន្តិចបន្តួចនៅជុំវិញផ្ទះ លោកតែងចេញធ្វើការរកចំណូលបន្ថែមជាមួយនឹងជំនាញជាចុងភៅធ្វើម្ហូបតាមកម្មវិធីផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលលោកចេញទៅធ្វើជាចុងភៅម្ហូបក្នុងពិធីមង្គលការ លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ១ កំប៉ុងទទួលទាន លុះពេលគាស់ក៏បានឃើញរង្វាន់ ១០០ លានរៀលតែម្ដង។

លោកបានបន្តឲ្យដឹងទៀតថា នៅពេលគាស់ឃើញរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ប៉ុន្តែមិនបានប្រកាសប្រាប់អ្នកនៅក្បែរគ្នានោះទេ ព្រោះខ្លាចមានការភ្ញាក់ផ្អើលខ្លាំង លុះក្រោយពេលត្រឡប់មកដល់ផ្ទះវិញក៏និយាយប្រាប់ប្រពន្ធ-កូន និងម្ដាយក្មេកដែលស្ថិតក្នុងបន្ទុករបស់លោក ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក ចាប ចេន បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនសាងសង់ផ្ទះឲ្យបានសមរម្យ ព្រោះផ្ទះដែលកំពុងរស់នៅសព្វថ្ងៃមានភាពទ្រុឌទ្រោមខ្លាំង ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបររកស៊ីនៅផ្ទះ ដើម្បីអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ចាប ចេន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្ដល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឲ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


