Connect with us

ព័ត៌មានជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិក និងអូស្ត្រាលី បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាសាលាផលិតនាឡិកាស្វីសដ៏ល្អដាច់គេ ប្រចាំនៅអាស៊ី

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) បាន​ស្វាគមន៍​នាយក​ប្រតិបត្តិ​ចំនួន ៣ នាក់ មក​កាន់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្នែក​ផលិត​នាឡិកា​របស់​ប្រទេស​ស្វី​ស ព្រី​នស៍ នាឡិកា។ គណៈប្រតិភូ​ទាំង ៣ រូប មាន​ដូចជា លោក Anthony Galliano នៃ​ក្រុមហ៊ុន Cambodia Investment Management លោក Mathew Care នាយក​ប្រតិបត្តិ នៃ​ក្រុម Digital Classifieds Group របស់​ប្រទេស​អូស្ត្រាលី និង​លោក Tom O’Sullivan នាយក​ប្រតិបត្តិ នៃ realestate.com.kh។

គណៈប្រតិភូ​មាន​ឱកាស​ចូល​ទស្សនា​ថ្នាក់រៀន និង​សំណេះសំណាល​ជា​និស្សិត។ ក្រៅពី​នេះ គណៈប្រតិភូ​ក៏បាន​សង្កេតមើល​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ ដើម្បី​បំពេញ​នូវ​តម្រូវការ​ស្របតាម​កម្មវិធីសិក្សា​ដែល​ត្រូវ​បាន​រៀបចំឡើង​តាម​ស្តង់ដារ​របស់​ប្រទេស​ស្វី​ស។

លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ថ្លែងអំណរគុណ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​លោក​បាន​លើក​ឡើង​ថា «​យើង​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​បី ដែល​បាន​បំពេញ​ទស្សនកិច្ច​សិក្សា​អំពី​កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​យើង។ ជាពិសេស​ការ​រួមចំណែក​ដ៏​ធំធេង​របស់​លោក Anthony ចំពោះ​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ពិតជា​គួរ​ឲ្យ​កត់សម្គាល់ ហើយ​នឹង​ត្រូវ​បាន​ចងចាំ​ជា​រៀង​ដរាប​តទៅ​»​។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប។ សម្រាប់​ឆ្នាំ​នេះ​ដែរ មជ្ឈមណ្ឌល​ព្រី​នស៍ នាឡិកា ទទួល​បាន​និស្សិត​ស្រី​ចំនួន​ពីរ​នាក់​ដំបូងបង្អស់​របស់​ខ្លួន បន្ថែម​ពី​លើ​និស្សិត​បរទេស​ជនជាតិ​ស្វី​ស​ដំបូង​របស់​ខ្លួន​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់ ព្រី​នស៍ នាឡិកា ក្នុង​ការ​ផ្ដល់​នូវ​ការ​អប់រំ​កម្រិតស្តង់ដារ​កំពូល​មួយ និង​ការ​លើក​កម្ពស់​យេនឌ័រ​នៅ​កម្ពុជា។ ក្រុម​និស្សិត​រដូវ​កាល​ទី ១ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​មជ្ឈមណ្ឌល​ព្រី​នស៍ នាឡិកា កំពុងតែ​បម្រើការ​ជា​កូនជាង​នៅ​ក្នុង​សាលា និង​អភិវឌ្ឍន៍​ជំនាញ នៃ​ការ​រចនា​នាឡិកា​របស់​ពួកគេ​ជា​បន្តបន្ទាប់​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Anthony Galliano បាន​កោតសរសើរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មជ្ឈមណ្ឌល ព្រី​នស៍ នាឡិកា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា។ លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា «​សិស្ស និង​និស្សិត​នៅ​មជ្ឈមណ្ឌល ព្រី​នស៍ នាឡិកា គឺជា​សក្ខីភាព​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ខិតខំ​ប្រឹងប្រែង និង​ការ​យកចិត្តទុកដាក់​ក្នុង​ការ​រៀន​សូត្រ អាច​បើកឱកាស​ដ៏​ធំធេង​សម្រាប់​យុវជន​កម្ពុជា និង​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រទេស​កម្ពុជា​»។

នៅ​មជ្ឈមណ្ឌល Prince Horology សិស្សានុសិស្ស​អាច​អនុវត្ត​ផ្ទាល់​ជាមួយ​ឧបករណ៍ និង​សម្ភារៈ​បរិក្ខារ​ស្តង់ដារ​ទំនើបៗ និង​ត្រូវ​បាន​បង្ហាត់បង្រៀន​ដោយ​អ្នក​ជំនាញ​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ស្វី​ស ជាមួយ​នឹង​បទពិសោធន៍​រួមបញ្ចូល​គ្នា​ជាង ៦០ ឆ្នាំ នៅ​ក្នុង​វិស័យ​ផលិត​នាឡិកា​ស្វី​ស រួម​ទាំង​បទពិសោធន៍​ជាមួយ​ក្រុមហ៊ុន The Swatch Group និង ក្រុមហ៊ុន Richemont ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​នាឡិកា​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក នៃ​កម្មវិធី​បណ្ដុះបណ្ដាល និង​អប់រំ​ស្វី​ស (WOSTEP) នេះ។

អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ៖

ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​ក្រុមហ៊ុន​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នួល​ចំនួន ៣ គឺ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​បម្រើ​សេវា​អតិថិជន។ អាជីវកម្ម​សំខាន់ៗ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​នៅ​កម្ពុជា​រួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​មាន​អាជីវកម្ម​ប្រមាណ​ជាង ១០០ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត​។​ល។

ជាមួយ​ការ​បញ្ជ្រាប​បណ្ដាញ​ទៅ​ក្នុង​ឧស្សាហកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​អាស៊ី ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់ ៖ www.princeholdinggroup.com

អំពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា (Prince Horology)

នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ Prince Horology សិស្សានុសិស្ស​បាន​រៀន​ពី​សិល្បៈ នៃ​ការ​ផលិត​នាឡិកា​ទំនើប​តាមរយៈ​កម្មវិធី​អប់រំ​ដ៏​សម្បួរ​បែប និង​អនុវត្ត​ជាក់ស្ដែង​ដែល​មាន​តែមួយគត់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ជាមួយ​នឹង​ការ​ដាក់​គោលដៅ​នេះ សិស្សានុសិស្ស​នៅតែ​ពេញចិត្ត​ចំពោះ​ជំនាញ​ផលិត​នាឡិកា​ស្វី​ស​តាម​បែប​បុរាណ​ដែល​មាន​តាំងពី​រាប់​សតវត្ស​កន្លងមក។ តាមរយៈ​ការ​វិនិយោគ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​លើ​ឧបករណ៍​ឯកទេស​ទំនើបៗ និង​ចំណេះដឹង​បច្ចេកទេស មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា នៅ​កម្ពុជា ផ្ដល់​ឲ្យ​សិស្សានុសិស្ស​នូវ​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រៀន​អំពី​ការ​រចនា និង​ផលិត​នាឡិកា​បែប​ស្វី​ស និង​ទទួល​បាន​ជំនាញ​ច្បាស់លាស់​មួយ​ដែល​ពួកគេ​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​អាជីព សម្រាប់​ពេញ​មួយ​ជីវិត។​

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់ ៖ www.princehorology.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម