Connect with us

ព័ត៌មានជាតិ

កងកម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៤២ បន្ត​ចាត់​កម្លាំង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ ថ្ងៃ​០១ ខែមេសា ឆ្នាំ​២០២៣ កងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគ​ទី​៤ បាន​បន្ត​ចាត់តាំង​កម្លាំង​ដើរ​ល្បាត​សហការ​ត្រួតពិនិត្យ​ភូមិសាស្ត្រ និង​ល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ភូមិសាស្ត្រ​ដែល​អង្គភាព​ទទួលខុស​ត្រូវ​គ្រប់​ចំណុច​គោលដៅ​ដែល​បានកំណត់​ទុក ដើម្បី​តាមដាន​សភាពការណ៍ និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​បទល្មើស​ផ្សេងៗ ស្ថិតក្នុង​ភូមិសាស្ត្រ​ដែល​ទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មេបញ្ជាការ បាន​មានប្រសាសន៍ថា ការដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា របស់​ថ្នាក់លើ ដើម្បី​ពង្រឹង​ដល់​កងកម្លាំង​ជាប្រចាំ​ការ ។​

​លោក​មេបញ្ជាការ​កងពល បានដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង​ឱ្យកម្លាំង សហការគ្នា​ឱ្យបាន​ល្អ​ថែមទៀត ជាមួយ​កម្លាំង​ប្រចាំការ​នីមួយៗ ដើម្បី​រក្សាសុខ​សន្តិភាព​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​រាល់​សកម្ម ភាព​បទល្មើស​ឆ្លងដែន​ខុសច្បាប់​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម