Connect with us

ព័ត៌មានជាតិ

ត្រីបែប្រមាណ ៤០០ តោនងាប់ដោយសារអាកាសធាតុក្ដៅ

បានផុស

នៅ

ដោយសារអាកាសធាតុក្តៅខ្លាំងប៉ុន្មានថ្ងៃនេះបានធ្វើឲ្យត្រីចិញ្ចឹមតាមបែក្នុងទន្លេនៅក្នុងក្រុងកំពង់ឆ្នាំងងាប់រាប់រយតោនបើគិតត្រឹមថ្ងៃទី ៥ ខែមេសា ២០២៣នេះ បានធូរស្រាលបន្តិចហើយ បន្ទាប់មានត្រីងាប់ច្រើនប្រមាណ ៤០០ តោនរួចមក។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាអ្នកចិញ្ចឹមត្រីតាមបែនៅក្នុងទន្លេ ភូមិចុងកោះ និងភូមិទី ៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ត្រីតាមបែបានចាប់ផ្តើមងាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣។ ប្រភេទត្រីចិញ្ចឹម ដែលបានងាប់ទាំងនោះរួមមានដូចជា ត្រីខ្យា, ត្រីពោរ, ត្រីសណ្តាយ, ត្រីឆ្ពិន និងត្រីព្រលូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងលោក លី ឡា បានឱ្យដឹងថា ត្រីដែលចិញ្ចឹមតាមបែរបានងាប់ពីរបីថ្ងៃមកហើយ មូលហេតុដោយសារអាកាសធាតុនាប៉ុន្មានថ្ងៃចុងក្រោយនេះក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេធំផង ទើបបង្កឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីទាំងអស់នោះងាប់។

លោកបានបន្តថា ត្រីតាមបែរនិមួយៗងាប់អស់ច្រើន ដែលមួយបែៗងាប់អស់ប្រមាណជា១០% ទៅ២០% គឺចន្លោះពី ១តោន ដល់៦តោន ក្នុង១ បែៗ។ តាមរបាយការណ៍ចុងក្រោយពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ស្ថានភាពត្រីចិញ្ចឹមតាមបែនៅភូមិចុងកោះ និងភូមិទី ៧ សង្កាត់ខ្សាមបានងាប់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃ ៥ ខែមេសា ឆ្នាំ ២០២៣ មានចំនួន១៦០បែ និងសរុបត្រីទាំងអស់មានចំនួន ៣៦២ តោន។

ក្នុងនោះរួមមាន៖ ត្រីខ្យាចំនួន ៩០បែ ត្រីងាប់ដល់ស្មើនឹង ២៧០ តោន, ត្រីឆ្តោរចំនួន ២៥បែ ត្រីងាប់ស្មើនឹង ២៥តោន, ត្រីចម្រុះមានត្រីឆ្ពិន ព្រលូង សណ្តាយ ប្រា ចំនួន ៤៥បែ ត្រីងាប់ស្មើនឹង ៦៧តោន។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងទៀតថា មកដល់ថ្ងៃនេះ ស្ថានភាពបានល្អប្រសើរឡើងវិញហើយ ដោយសារម្ចាស់បែរចិញ្ចឹមត្រីបាននាំគ្នាសណ្តោងបែរត្រី អូសទៅមកៗ ខ្លះបញ្ឆេះម៉ាស៊ីនដាក់ទុយយោបាញ់ខ្យល់ក្នុងបែ ដើម្បីឲ្យទឹកមានអុកស៊ីសែនឡើងវិញសម្រាប់សង្គ្រោះត្រី។

ករណីនេះប្រជាពលរដ្ឋជាអ្នកចិញ្ចឹមត្រីបានសំណូមពដល់លោកអភិបាលខេត្ត និងផ្នែកវារីវប្បករ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជួយឲ្យមន្ត្រីជំនាញរកវីធីសាស្ត្រដោះស្រាយបញ្ហានេះបន្ថែ មទៀតដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់។

ជាមួយគ្នានេះពួកគាត់បានស្នើសុំឲ្យរដ្ឋបាលខេត្តអនុញ្ញាតឲ្យបម្លាស់បែត្រីទៅចំណុចភូមិកំពង់អុស ដោយសារទីនោះទឹកមានជំរៅជ្រៅ ដែលអាចជួយកាត់បន្ថយត្រីងាប់បាន៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម