ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ៖ ការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយនាំឱ្យប្រទេសជាតិមានការរីកចម្រើនឆាប់រហ័ស
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយនាំឱ្យប្រទេសជាតិមានការរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យ។

ថ្លែងក្នុងពិធីសម្ពោធ និងកាត់ឫសសីមាព្រះវិហារ វត្តពោធិដំណាក់ ស្ថិត ក្នុងស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី៨មេសានេះលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានចាត់ទុកសមិទ្ធផលនានានិងព្រះវិហារធំស្កឹមស្កៃវត្តវត្តពោធិដំណាក់ដែលប្រារព្ធពិធីកាត់ខ្សែបូសម្ពោធឆ្លង និងកាត់ឫសសីមានាពេលនេះគឺ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ និងជាការឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា របស់ប្រជាជនកម្ពុជាហើយក៏បានបង្ហាញនូវការគាំទ្ររបស់បងប្អូនចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

លោក ជា ចាន់តូ បានបន្តថា «រាល់សមិទ្ធផលដែលបានកសាងនិងសមិទ្ធផលនានាដែលកើតមានក្នុងវត្តវត្តពោធិដំណាក់គឺអាស្រ័យយើងមានសម្ដេចប្រមុខដឹកនាំល្អដូចជាសម្ដេចទាំង២ គឺ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាជនយើងជានិច្ច »។

លោក ជាចាន់តូបានបន្តទៀតថា រាជរដ្ខាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់ប្រជាជនយើង ជាពិសេសនៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលជាច្រើនទាំងក្នុងវិស័យអាណចក្រនិងពុទ្ធចក្រ។

នៅក្នុងឱកាសនោះដែរ លោកទេសាភិបាល ជា ចាន់តូបានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះ សប្បុរសជនទាំងអស់ដែលបានរួមចំណែកផ្ដល់វិភាគទានដល់ការកសាងសមិទ្ធផលក្នុងវត្តពោធិដំណាក់ ឲ្យចេញជារូបរាងឡើងតាមគន្លងព្រះពុទ្ធសាសនា។ ហើយសកម្មភាពទាំងនេះជាកុសលធំណាស់ដូចពុទ្ធភាសិតមួយបានពោលថា “សុខោ បុញ្ញស្ស ឧច្ចយោ” ៖ ការសន្សំបុណ្យជាហេតុនាំមកនូវសេចក្តីសុខ។

ដើម្បីចូលរួមចំណែកក្នុងវិស័យមួយនេះលោក ជា ចាន់តូ បានឩបត្ថម្ភកម្មវិធី ១០លានរៀល,វត្តដំណាក់ ៤០លានរៀល,វត្តព្រះនង្គល ១០លានរៀល,វត្តស្រីរងិត ១០លានរៀល,វត្តស្វាយអៀ ១០លានរៀល,វត្តគ្នំជីមូស ១០លានរៀលនិងបានចែកជូនដល់យាយជី តាជី ២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា ២ម៉ឺនរៀលសិស្សានុសិស្ស ២០០នាក់ម្នាក់ៗ ទទួលបាន សៀវភៅ បិច ខ្មៅដៃ ថវិកា១ម៉ឺនរៀលនិងប្រជាពលរដ្ឋ ទទួលបាន សារុង១៕
ដោយ ៖ សំអឿន





-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


