Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឃុន សៀ គោរព​ជូនពរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ជា នាយ​ឧ​ត្ត​ម​សេនីយ៍

បានផុស

នៅ

ភ្នំពេញ​ ៖ អ្នកឧកញ៉ា ឃុន សៀ ប្រធាន​ក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ សូម​គោរព​ជូនពរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដែល​ទើបតែ​ទទួលបាន​ការបំពាក់​ឋានន្តរស័ក្តិ​ជា «​នាយ​ឧ​ត្ត​ម​សេនីយ៍​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​បំពាក់​ឋានន្តរស័ក្តិ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ទីស្តីការក្រសួង​ការពារជាតិ នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៣ ។

​ការដំឡើង ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧ​ត្ត​ម​សេនីយ៍​» នេះ​គឺ​ពិតជា​ស័ក្តិសម​នឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និង​ការលះបង់​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់ ឯកឧត្តម​បណ្ឌិត ក្នុងការ​ចូលរួម​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​កង យោធពលខេមរភូមិន្ទ ក៏ដូចជា​ចូលរួម​ថែរក្សា​ការពារ និង​អភិវឌ្ឍ​ជាតិ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា និង​មានកេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​បន្តបន្ទាប់​។

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​ការកោតសរសើរ និង​អរគុណ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុងការ​ការពារ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា នាពេល​កន្លងមក បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត និង​សូម​បង្ហាញ​ជំហរ​គាំទ្រ​ឯក​ឧ​ត្ត ម​បណ្ឌិត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​។

​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធ​ពរជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ បវរ​មហាប្រសើរ ជូន ឯកឧត្តម​បណ្ឌិត ឱ្យទទួល​បាន​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុង​ការបន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅរក​សុខសន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សូម ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ប្រកបដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៣ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ «​នាយ​ឧ​ត្ត​ម​សេនីយ៍​» ជូន​ដល់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម