ព័ត៌មានជាតិ
អាមេរិក គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់, សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង គាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យសុខាភិបាល, អប់រំ, បរិស្ថាន, កសិកម្ម, អភិបាលកិច្ច, ការអភិវឌ្ឃបែបប្រជាធិបតេយ្យ និងការបោស សម្អាតមីន ជាដើម ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូត នសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៩ ឧសភា។ នៅក្នុងជំនួបនេះ ក៏មានវត្តមានលោកស្រី Kerry Pelzman ប្រធានថ្មី របស់ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ផងដែរ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត នសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបៃតង និងថាមពល ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលរួមចំណែកក្នុងការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោក ។
ជាមួយគ្នានេះ លោកស្រី Kerry Pelzman ក៏បានលើកឡើងថា ទីភ្នាក់ងារ USAID នឹងបន្តពង្រឹងភាពជាដៃគូ និងខិតខំបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយបន្តគាំទ្រលើវិស័យអាទិភាព រួមមាន វិស័យសុខាភិបាល, ការអប់រំ, បរិស្ថាន, និងកសិកម្ម តាមរយៈការពង្រឹងភាពធន់ និងតម្លៃបំពេញបន្ថែម ដើម្បីបង្កើនការនាំចេញផលិផលកសិកម្ម និងលើកកម្ពស់សន្តិសុខស្បៀង ជាដើម ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការដាក់ឲ្យអនុវត្តនូវ ច្បាប់ស្តីពីវិនិយោគ, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣, យុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឆ្នាំ ២០២២-២០២៦។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិកកាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជារហូតរៀងមក។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញទំនិញពីកម្ពុជា ដ៏ធំមួយ។ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា អាមេរិក គិតត្រឹម ៤ខែ ឆ្នាំ ២០២៣ សម្រេចបានជាទឹកប្រាក់ប្រមាណ ២.៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល