ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង រឹតបន្តឹងល្បែងស៊ីសងខុសច្បាប់
(ខេត្តស្វាយរៀង) លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យធ្វើបច្ចុប្បន្នភាព ស្តាប់របាយការណ៍របស់ចៅសង្កាត់ទាំង៥ និងដាក់ផែនការដើម្បីបន្តត្រួតពិនិត្យទីតាំងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ (ឡូតូអនឡាញ និងមាន់ជល់អនឡាញ) នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោកវរ:សេនីយ៍ទោ អែម សុវណ្ណារិត អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះសមត្ថកិច្ចក៏មានការជួបលំបាកផងដែរ ដោយសារការភ្នាល់ គឺអ្នកលេងល្បែងស៊ីសងទាំងនោះ គឺគេភ្នាល់តាមរយៈទូរសព្ទដៃ ដោយឡែកកន្លែងខ្លះទៀត នៅមានការភ្នាល់ដល់ច្រកក្រោមអាជ្ញាប័ណ្ណរបស់កាស៊ីណូ។
លោកក៏បានសំណូមពរឲ្យបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយអំពីផលវិបាកនៃការលេងល្បែងស៊ីសងផងដែរ។ ក្រៅពីនេះនៅក្នុងវេទិកាសាធារណៈ ក៏តែងតែលើកយកបញ្ហាទាំងអស់នេះមកធ្វើការផ្សព្វផ្សាយ និងអប់រំក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀតផង។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម គឺពិបាកក្នុងការប្រមូលផ្ដុំពួកគាត់ឲ្យមកចូលរួមស្ដាប់ការផ្សព្វផ្សាយ។ ជាងនេះទៅទៀត បញ្ហាដែលប្រឈមគឺពួកគេមិនសូវខ្វល់ខ្វាយអំពីបញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណដែលខូចបាត់ ឬហួសសុពលភាពនោះទេ ដោយសំអាងថាពួកគេជាប់រវល់ទៅធ្វើការនៅរោងចក្រ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវផ្ដោតសំខាន់ទៅលើឡូតូ ដែលមានអាជ្ញាប័ណ្ណ ហើយរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យធ្វើយ៉ាងណាត្រូវចុះពិនិត្យទៅតាមទីតាំង ដើម្បីពិនិត្យមើលជាក់ស្ដែងថាតើ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកឡូតូ ដែលមានអាជ្ញាប័ណ្ណដែរឬអត់?
លោកអភិបាលរងខេត្ត បានស្នើសុំឱ្យអភិបាលរងក្រុងទទួលបន្ទុក ត្រូវចុះពិនិត្យយ៉ាងតិចមួយសប្តាហ៍ម្ដងដោយដឹកនាំកម្លាំងតាមគោលដៅមានសង្កាត់បាវិត សង្កាត់ព្រៃអង្គុញ និងសង្កាត់ច្រកម្ទេស ទាំងរដ្ឋបាលក្រុង និងចៅសង្កាត់នៅមូលដ្ឋានផងដែរ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា តាមលិខិតរបស់ខេត្ត គឺអនុញ្ញាតទីតាំងចំពោះការបង្កើតភ្នាក់ងារឆ្នោតនៅតាមទីតាំងត្រូវចូលរួមសហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋាន ជៀសវាងដាច់ខាតមិនអនុញ្ញាតដាក់នៅក្បែរសាលារៀន ឬទីវត្តអារាម នោះឡើយ។
ម្យ៉ាងវិញទៀតសូមឱ្យម្ចាស់អាជ្ញាប័ណ្ណត្រូវសហការស្នើសុំមកក្រុង ដើម្បីងាយស្រួលក្តាប់បាននៅទីតាំងនីមួយៗដោយត្រូវធ្វើកិច្ចសន្យារកស៊ីទៅតាមអ្វីដែលបានស្នើសុំ មិនឱ្យខុសពីការស្នើសុំនោះឡើយ។ ដោយឡែកចំពោះប្រជាពលរដ្ឋលេងល្បែងស៊ីសងនៅតាមផ្ទះត្រូវឱ្យពួកគេធ្វើកិច្ចសន្យាឈប់លេងល្បែងស៊ីសងបន្តទៅទៀត។ បើករណីតូចតាចត្រូវធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាល បើធំដុំត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តទៅតាមនីតិវិធី។ ក្នុងករណីបើមានកន្លែងណាពុំទាន់មានច្បាប់អនុញ្ញាតទេ ត្រូវបិទជាបន្ទាន់ដោយមិនឲ្យបន្តលេងទៀតនោះឡើយព្រោះកន្លងមកមានកន្លែងខ្លះពុំទាន់រត់ច្បាប់ផងតែបើកលេងល្បែងតែម្ដង។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីសប្តាហ៍ក្រោយនេះទៅ នៅតាមសង្កាត់នីមួយៗក្រុមការងារ នឹងចុះទៅពិនិត្យផ្ទាល់នៅតាមទីតាំងតែម្ដង៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


