ព័ត៌មានជាតិ
លោក ជា ចាន់តូ ៖ អតីតយុទ្ធជនមានគុណបំណាច់យ៉ាងធំធេង និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ
លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា អតីតយុទ្ធជន មានគុណបំណាច់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានចូលរួមអនុវត្តយ៉ាងសកម្មក្នុងនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ ចំនួន ២.១០៥ នាក់ កាលពីរសៀល ថ្ងៃទី ២០ ខែឧសភា លោក ជា ចាន់តូ បានសម្ដែងនូវការកោតសរសើរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះអតីតយុទ្ធជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារ អធិបតេយ្យជាតិមាតុភូមិ ព្រមទាំងបាននិងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការងាររួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ជា ចាន់តូ បានបន្តថា សមាគមអតីតយុទ្ធជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេច តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជានិច្ចដូចជា ការលើកកម្ពស់តួនាទីនៅក្នុងសង្គមជាតិ និងការលើកកម្ពស់ជីវភាពរបស់បងប្អូន និងគ្រួសារ ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះដែរ សម្ដេចប្រធាន បានដាក់ចេញ និងអនុវត្តនូវគោលនយោបាយនានា មួយចំនួនទៀតដូចជា ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្ទាប់ រួមនឹងការបំពាក់មេដាយការពារជាតិជូនជាដើម ផងដែរ។

បើតាមការបញ្ជាក់ពីលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា គ្រឿងឥស្សរិយយសការពារជាតិដែលត្រូវបំពាក់ជូនអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ នាពេលនេះ មានចំនួន ២.១០៥ នាក់ ក្នុងនោះមេដាយថ្នាក់អស្សឫទ្ធិ ចំនួន ០១ គ្រឿង ,មេដាយមាស ៣២៩ គ្រឿង និងមេដាយប្រាក់ ១ ៧៧៥ គ្រឿង៕
អត្ថបទ ៖ សំអឿន






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


