Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធាននាយកដ្ឋានកិច្ចការអាស៊ី ២ ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២៣ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល និង​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​គណបក្ស​កុម្មុយនិស្ត​ចិន ដឹកនាំ​ដោយ​លោក ចាវ ស៊ីថុង ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី ២ នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ចូល​ជួប​ពិភាក្សា​ការងារ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល យោគយល់ និង​ក្នុង​ស្មារតី​ជឿ​ទុកចិត្ត​គ្នា បន្ត​រួម​ចំណែក​ពូន​ជ្រំ និង​លើក​កម្ពស់​នូវ​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស ប្រជាជន និង​ជាពិសេស​យុវជន នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ជិតស្និទ្ធ ស៊ីជម្រៅ ប្រកប​ដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ប្រកប​ដោយ​ផ្លែផ្កា។

ភាគី​ទាំងពីរ បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​ឥត​ឈប់ឈរ នៃ​ទំនាក់ទំនងរវាង​គណបក្ស​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​កត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការលើ​គ្រប់​វិស័យនា​ពេល​កន្លងមក ជាអាទិ៍ ៖ ការទូត ការពារ​ជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និង​ជាពិសេស​គម្រោង​ផ្ទះ​យុវជន​មិត្តភាព​កម្ពុជា​-​ចិន។ល​។ ដែល​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ប្ដេជ្ញា​បន្ត​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។ លើស​ពី​នេះ​ទៅទៀត ភាគី​ទាំងពីរ ក៏បាន​អះអាង​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​គណបក្ស រដ្ឋាភិបាល ប្រជាជន និង​ប្រជាជន ជាពិសេស​យុវជន ពិតជា​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​កសាង​សហគមន៍ ជោគវាសនា​រួម​កម្ពុជា​-​ចិន។

ភាគី​ទាំងពីរ បាន​ឯកភាព​គ្នា បន្ត​ថែរក្សា​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ គ្រប់​កម្រិត ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ផលប្រយោជន៍ នៃ​សន្តិភាព មិត្តភាព និង​ការ​អភិវឌ្ឍ នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ជំរុញ​ថែមទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​វេទិកា​ពហុភាគីនានា ទាំង​ក្នុង​កម្រិត​តំបន់ និង​សាកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

​តែ ៣ រោងចក្រ​នៅ​តំបន់​​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប វិនិយោគ​​​ទឹកប្រាក់ជាង ៤០០ លាន​ដុល្លារ​

ព័ត៌មានជាតិ៥៩ នាទី មុន

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ថ្ងៃនេះ ឆ្នាំមុន សម្ដេចចេញទៅUN តែឆ្នាំនេះ សម្ដេច ហ៊ុន ម៉ាណែត ចេញដំណើរទៅម្តង

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឌិត ទីណា៖ ក្រុមហ៊ុនត្រូវសិក្សាឲ្យច្បាស់ពីតម្រូវការទីផ្សារ ​មុន​នាំចេញសម្បុកត្រចៀកកាំទៅ​ចិន

ព័ត៌មានជាតិ១ ម៉ោង មុន

៩ សកម្មភាពសំខាន់ ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ឆ្នាំ២០៣០

Sokha Hotels

ព័ត៌មានពេញនិយម