ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ជួបអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារពិគ្រោះយោបល់ លើកិច្ចការហត្ថពលកម្មបរទេស
(ខេត្តស្វាយរៀង): នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន ព្រមទាំងប្រតិភូ មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ លើកិច្ចការហត្ថពលកម្មបរទេស។

យោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ បានរៀបចំសមាសភាពក្រុមការងារចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេសរួចរាល់សម្រាប់ចុះបំពេញការងារអធិការកិច្ច ហត្ថពលកម្មបរទេស នៅភូមិសាស្ត្រខេត្តស្វាយរៀង ក្នុងឆ្នាំ២០២៣ ហើយប្រតិភូដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ ជាមួយនឹងថ្នាក់ដឹកនាំខេត្ត គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមការងារនេះ បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព មានភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះលោក ម៉ែន អេង បានមានប្រសាសន៍ឲ្យដឹងថា កិច្ចការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជារៀងរាល់ឆ្នាំ បានចុះធ្វើអធិការកិច្ច ទៅលើហត្ថពល កម្មបរទេស មុននឹងគេចុះយុទ្ធនាការ ត្រូវចូលមកជួបសម្តែងការគួរសម សំណេះសំណាលជាមួយនឹងរដ្ឋបាលខេត្ត ហើយក៏គោរពរាយការណ៍ ជូនអំពីកិច្ចការងារ ឆ្នាំ២០២២ ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមលោក តំណាងឲ្យលោកអភិបាលខេត្ត ថ្លែងអំណរគុណ និងរីករាយសហការជាមួយ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាមន្ត្រី ដែលតំណាងដោយ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ ដោយមានការចូលរួម ពីរដ្ឋបាលខេត្ត មន្ទីរការងារ រួមនឹងស្នងការរង ដែលទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ ទៅតាមផែនការ របស់ក្រសួង ដែលបានដាក់ចេញ៕ អទ្ថបទ៖ ភក្ដី


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី