ព័ត៌មានជាតិ
លួចរថយន្តពីខណ្ឌច្បារអំពៅ មកជាប់អន្ទាក់អាវុធហត្ថនៅខេត្តតាកែវ
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានលួចរថយន្តមួយគ្រឿងម៉ាកវីហ្គោ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BB 7471 ពណ៌ ស នៅចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ ម្ចាស់រថយន្ត ឈ្មោះ យឹម សុវណ្ណាន មានទីលំនៅ នៅកន្លែងកើតហេតុ បានប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចខណ្ឌច្បារអំពៅ បានបើកប្រតិបត្តការ រហូតកំណត់មុខសញ្ញា និងទិសដៅ ដែលជនសង្ស័យកំពុងធ្វើដំណើរ នៅលើផ្លូវជាតិលេខ២។ លុះរហូតដល់ម៉ោង២០ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យត្រូវបានចាប់ខ្លួនដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ នៅលើដងផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ យ៉ា សម្បត្តិ ភេទប្រុស មានទីលំនៅក្បែរផ្ទះជនរងគ្រោះដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


