Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកដឹកនាំបន្តវេន ត្រូវប្រើថវិកាលើការកសាងហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអ្នកដឹកនាំប្រទេសបន្តវេននាពេលអនាគត ត្រូវប្រើប្រាស់ថវិកាទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលចំណុចនេះត្រូវក្ដាប់ឲ្យជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣នេះ។  

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងថា អ្នកដឹកនាំបន្តវេននាពេលអនាគត មិនត្រូវភ្លេចប្រើប្រាស់ថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលសម្ដេចប្រើពាក្យថា បែងចែកផ្លាផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំអត់ទាន់ទៅណាទេ ប៉ុន្តែឧទាហរណ៍ទេ ប្រសិនបើអ្នកបន្តវេនតទៅក្រោយ សូមកុំភ្លេចប្រើប្រាស់នូវថវិកា វិភាជថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលខ្ញុំប្រើពាក្យថា បែងចែកផ្លាផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌»។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់បន្ថែមថា ត្រង់ចំណុចនេះ អ្នកដឹកនាំបន្តវេនត្រូវក្ដាប់ឲ្យជាប់ ក្នុងពេលដែលដឹកនាំប្រទេស ឬដឹកនាំគ្រប់គ្រងស្ថាប័នរៀបចំក្របខ័ណ្ឌគោលនយោបាយ ស្ដីពី ការអភិវឌ្ឍ នាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម