ព័ត៌មានជាតិ
ដើមក្ងោកចំនួន ១,០០០ដើម ត្រូវបានដាំលម្អផ្លូវក្នុងឃុំថ្នាធ្នង់ ខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញចូលរួមពិធីដាំដើមក្ងោកចំនួន ១,០០០ដើម នៅឃុំថ្នាធ្នង់ ក្រោមប្រធានបទ”ដាំដើមឈើលម្អសោភ័ណ្ឌភាព និងបង្កើនភាពស្រស់ស្អាតបរិស្ថានរបស់សហគមន៍យើង” លើទីតាំងសងខាងដងផ្លូវស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងពិធីនេះមានការចូលរួមពីឯកឧត្ដម លោកអនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានឃុំ តំណាងមន្ទីរបរិស្ថានខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន លោកមេភូមិ ព្រះចៅអធិការវត្ត និងមន្រ្តីសង្ឃវត្តធ្នង់ លោកនាយប៉ុស្តិ៍នគរបាលថ្នាធ្នង់និងសហការី ប្រជាការពារភូមិ ប្រជាពលរដ្ឋ យុវជន សសយក ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

អភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល មកជូនដល់អង្គពិធីផងដែរ។
បន្ថែមពីនេះ លោក តូច ប៉ូលីវ៉ា បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដូចខាងក្រោម៖
១- សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ចូលរួមថែរក្សាបរិស្ថាន ថែរក្សាដើមឈើស្រោចទឹក ដាក់ជី ដើម្បីបានឆាត់លូតលាស់ និងមានសោភ័ណ្ឌភាពស្អាត។
២- បង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរណ៍បានចូលមកកំសាន្តនៅសហគមន៍យើង។
៣- សូមបងប្អូន ដាក់ចិត្ត ដាក់បេះដូងស្រលាញ់ និងមើលថែរក្សាដើមក្ងោកនេះ ឱ្យដូចទ្រព្យសម្បត្តិរបស់យើង។
៤- ការដាំដើមឈើនេះស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រង់ចំនុចលក្ខណៈសម្បត្តិទី៦ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
សូមបញ្ជាក់ជូនផងដែរថា ដើមក្ងោកចំនួន ១,០០០ដើមនេះ ជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕
ដោយ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


