ព័ត៌មានជាតិ
ក្រុងសិរីសោភ័ណទទួលស្វាគមន៍ សមាជិកមកពីបក្សប្រឆាំង៧៣៥នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៣នេះ នៅក្នុងសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ បានទទួលស្វាគមន៍ សមាជិក មកពីបក្សផ្សេងៗចំនួន៧៣៥នាក់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅសង្កាត់៧ ក្នុងក្រុងសិរីសោភ័ណ ក្នុងពិធីទទួល សមាជិកមកពីបក្សផ្សេងៗ មកចូលរួមជាជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានោះ មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងសិរីសោភ័ណ ចៅសង្កាត់ទាំង៧ និងប្រធាន អនុប្រធានក្រុមប្រឹក្សាក្រុងសិរិសោភ័ណ សមាជិកថ្មីមកពីបក្សផ្សេងៗមានចំនួន៧៣៥នាក់។

លោកស្រេងសុផលបានមានប្រសាសន៍ក្នុងពិធីទទួលសមាជិកថ្មីនោះថា សមាជិកនីមួយៗពិសេសគណបក្សភ្លើងទៀន និង គណបក្សផ្សេងទៀតទាំង១៧ដោយមើលឃើញមួយរយៈកន្លងមកបក្សរបស់ខ្លួនមិនមានប្រយោជន៍ មិនមានអនាគតអ្វី ដល់ពួកគាត់ ក្នុងនោះពួកគាត់បានមើលឃើញពីការដឹកនាំដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍ ជីវភាព បានលើកកំពស់ ប្រជាពលរដ្ឋ ដោយ មានក្តីសង្ឃឹមទើបបងប្អូនសកម្មជនមកគណបក្សភ្លើងទៀននិងសកម្មជនមកពីគណបក្សផ្សេងៗទាំង១៧ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅតាមសង្កាត់ទាំង៧នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានបង្ហាញពីគុណតម្លៃនៃសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលនៃសង្គមជាតិ ដែលប្រជាជនកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងដំណើរតស៊ូដ៏លំបាកលំបិនដើម្បីការរស់ឡើងវិញ និងការគង់វង្ស ស្ថិតស្ថេរ រីកចម្រើនរបស់ជាតិរយៈពេល ៤៤ឆ្នាំកន្លងមកនេះ មាន គុណតម្លៃដ៏វិសេសវិសាលទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតីសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


