ព័ត៌មានជាតិ
អ្នកជំនាញប្រាប់ថាអំឡុងពេលនេះជាឱកាសសម្រាប់វិនិយោគលើអចលនទ្រព្យ
ក្នុងពេលដែល វិស័យអចលនទ្រព្យ នៅលើពិភពលោក និងក្នុងប្រទេសកំពុងជួបបញ្ហាលំបាកដោយសារតែការផ្ទុះឡើងនៃងឺកូវីដ១៩ ក្រុមអ្នកជំនាញបានប្រាប់ថា ពេលនេះ គឺជាឱកាសសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។
ឱកាសនៅត្រង់ថា អ្នកវិនិយោគ អាចជ្រើសរើសបានអចលទ្រព្យដែលល្អ ដែលមានតម្លៃក្រោមទីផ្សារ ព្រោះកាលពេលមុនកូវីដ១៩ អ្នកលក់អាចលក់លើតម្លៃទីផ្សារ ដល់ទទៅ ២០ ទៅ ៣០ ភាគរយ។

លោក គាម សៀកឡុង ទីប្រឹក្សាផ្នែកអាជីវកម្មអចលនវត្ថុសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានថ្លែងថា មុនឆ្នាំ ២០២០ ស្ថានភាពទិញលក់ វិស័យអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើ សន្ទុះនៃការទិញលក់ គឺមានច្រើន ស្ទើតែគ្រប់ខេត្តដែលជាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា។
លោក ថានៅពេលដែលកំពុងតែមានការរីកចម្រើន ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែព្រឹត្តិការនៃជំងឺកូវីដ១៩ ផ្ទុះឡើងបានធ្វើឲ្យមានការរឹតបន្តឹងការធ្វើដំណើរពីអន្តរជាតិ និងក្រុងប្រទេសមានការបិទ ស្ថានភាពនេះធ្វើឲ្យកម្ពុជាក៏បាត់ចំនួនភ្ញៀវបរទេស ដែលធ្លាប់តែវិនិយោគលើការទិញលក់ជួល អគារខុនដូមានការធ្លាក់ចុះ។
លោកថា ក្នុងពេលនេះសម្រាប់អ្នកវិនិយោគ ដែលមានទឹកប្រាក់ច្រើន គឺជាឱកាសក្នុងការទទួលបានផលចំណេញ ដោយសារតែការវិនិយោគក្នុងតម្លៃល្អ។
ហើយម្ចាស់ទ្រព្យខ្លះក៏ត្រូវការទុនបង្វិលគាត់អាចលក់បានក្រោមតម្លៃទីផ្សារ ដែលឆ្លុះបញ្ចាំងពីតម្លៃទីផ្សារពិត និងសេដ្ឋកិច្ចពិតប្រាកដពីព្រោះមុនស្ថានភាពកូវីដមកដល់ភាគច្រើនម្ចាស់ទ្រព្យគាត់លក់ដាក់តម្លៃលើទីផ្សារពី ២០ ទៅ ៣០ ភាគរយ ប៉ុន្តែនៅពេលស្ថានភាពនេះ គឺជាតម្លៃទីផ្សារពិតប្រាកដ។

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានប្រាប់ថា ការវិនិយោគលើអចលនទ្រព្យសំខាន់បំផុតគឺព័ត៌មាន ប្រសិនបើមាន ព័ត៌មានពេញដៃ ហើយវិនិយោគទៅមិនខុសទេ តែបើអត់ព័ត៌មានដាក់ទៅដឹងតែខុសហើយ។
លោកថា មុនវិនិយោគ គឺយើងត្រូវសិក្សាកន្លែងដែលធ្វើការវិនិយោគឲ្យបានច្បាស់លាស់ ចាប់តាំងពីការវិនិយោគ ការទិញលក់ ត្រូវការពេលប៉ុន្មាន ហេដ្ឋារចនាសម្ព័ន្ធត្រូវធ្វើអ្វីខ្លះ ជារឿងសំខាន់ បានយើងវិនិយោគទៅ មិនកប់លុយ។
ចំពោះអ្នកវិនិយោគ ពេលនេះគេគិតថា ជាឱកាសហើយព្រោះជាពេលដែលយើងរើសបានអចលទ្រព្យដែលល្អ ហើយតម្លៃក្រោមទីផ្សា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) បានប្រាប់ថា ឱកាសនេះ ប្រសិនបើយើងមានលុយគឺយើងគួរតែទិញទុក ដោយពិភាក្សាជាមួយង្នកជំនាញឲ្យបានច្រើននោះយើងនឹងទទួលបានផលចំណេញ។
លោកបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យនៅឆ្នាំ ២០២០ នៅតែបន្តភាពរឹងមាំដដែល បើទោះបីជាបាត់មួយចំណែកនៃវិនិយោគគិនបរទេសក៏ដោយ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


