ព័ត៌មានជាតិ
កំប្លោកអណ្ដែតកកកុញក្នុងទន្លេ ធ្វើឱ្យពលរដ្ឋជួបការលំបាកធ្វើដំណើរឆ្លងទឹក
ក្នុងរដូវវស្សាដូចសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅតាមដងទន្លេធ្វើដំណើរតាមផ្លូវទឹកពិតជាជួបការលំបាកយ៉ាងខ្លាំងដោយសារមានកំប្លោកអណ្ដែតពាសពេញព្រែក និងទន្លេមិនអាចធ្វើដំណើរចេញចូលបានលឿន និងកន្លែងតាមព្រែកតូចៗខ្លះមិនអាចទៅមកបានតែម្ដងចំពោះអ្នកមានកាណូតតូចៗ។ នៅស្រុកជ្រលគីរី ខេត្តកំពង់ឆ្នាំង មានកំប្លោកកកកុញច្រើន ធ្វើឱ្យការឆ្លងសាឡាងចំណាយពេលយូរ។

ម្ចាស់សាឡាងបានឲ្យដឹងថា ការឆ្លងទន្លេពេលនេះគឺលឿនហើយ ប្រសិនបើសាឡាងដឹករថយឬគ្រឿងចក្រធ្ងន់វិញ ការឆ្លងទន្លេពាមឆ្កោកកាត់កំបោងក្រាស់នេះគឺជាងមួយម៉ោងឯណោះ នឹងអស់ប្រេងពី ៤លីត្រទៅ ៦០លីត្រ ទើបឆ្លងរួច។
ដោយឡែក លោកអភិបាលខេត្តកំពង់ឆ្នាំងកន្លងមកក៏ធ្លាប់បានលើកឡើង និងផ្សព្វផ្សាយថា កំប្លោកនេះគេអាចកែច្នៃផលិតយកធ្វើជាមេតាណុល និងស្រាកំប្លោកបាន។ ដោយក្រុមការងាររបស់រដ្ឋបាលខេត្តបានទៅទស្សនកិច្ចសិក្សាបច្ចេកទេសនេះនៅប្រទេសជប៉ុន ហើយក៏បានទំនាក់ទំនងជាមួយក្រុមបច្ចេក ទេសប្រទេសជប៉ុនផងដែរដើម្បីអនុវត្តគម្រោងនេះនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។ ប៉ុន្តែមិនដឹងថា ដំណើរការដែលអាចយកកំប្លោកមកផលិតចេញជាមេតាណុល និងស្រាកំប្លោកនេះបាននៅពេលណានោះទេ។

ប្រជាពលរដ្ឋរស់នៅតាមខ្នងព្រែកតូចៗតាមដៃទន្លេបានបញ្ជាក់ឲ្យដឹងផងដែរថា នៅរដូវទឹកឡើងនេះតាមព្រែកតូចៗកំប្លោកបានហូរចូលព្រែកយ៉ាងក្រាសគឺអ្នកមានកាណូតតូចៗមិនអាចបើកបរបានឡើយ។
ដោយត្រូវរង់ចាំពេលមានខ្យល់បោកបក់កំប្លោកអណ្តែតចេញទៅទន្លេទើបអាចបើកកាណូតតូចៗចេញចូលបាន។ ហើយទាល់តែទឹកទន្លេឡើងខ្ពស់លិចខ្នងកោះ ទើបកំប្លោកទាំងអស់នេះអណ្ដែតចេញទៅតាមវាលធំៗដែលទឹកលិច នេះគឺជាផលលំបាករបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ៕



អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


