ព័ត៌មានជាតិ
កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី មានទំនុកចិត្តខ្លាំងសម្រាប់ការប្រកួតថ្ងៃសុក្រនេះ
កីឡាការិនីគុនចម្រុះខ្មែរ-អាមេរិក អែម សុវណ្ណារី មានការជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងសម្រាប់ការវិលត្រឡប់មកកាន់សង្វៀននាឆ្នាំ២០២១នេះ បន្ទាប់ពីខកខានឡើងសង្វៀនរយៈពេលជាងមួយឆ្នាំកន្លងទៅ។
អែម សុវណ្ណារី ត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ សម្រាប់ការប្រកួតនេះ កីឡាការិនីខ្មែរ-អាមេរិកពិតជាមានទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង។

នាងបានប្រាប់ថា «រយៈពេលមួយឆ្នាំកាលពីឆ្នាំ២០២០ ខ្ញុំអត់បានប្រកួតទេ ដូច្នេះហើយខ្ញុំមានពេលវេលាច្រើនដើម្បីអភិវឌ្ឍសមត្ថភាព។ ជំនាញក្រោម(Ground Game) និងក្បាច់វ៉ៃឈររបស់ខ្ញុំមានការរីកចម្រើនច្រើន ដោយសារការហ្វឹកហាត់បានល្អកាលពីឆ្នាំមុន»។
កាលពីឆ្នាំ២០១៩ សុវណ្ណារី បានប្រកួតចាញ់ចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១នៅកម្មវិធី ONE: Mark of Greatness ឆ្នាំ២០១៩។ ក្រោយពេលបរាជ័យនោះធ្វើឲ្យនាងហាក់មានអារម្មណ៍ច្របូកច្របល់ចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន។
អ្នកលេងគុនចម្រុះខ្មែរ-អាមេរិក លើកឡើងថា «ឥឡូវនេះ ខ្ញុំស្គាល់ខ្លួនឯងថា ទាំងក្បាច់វ៉ៃឈរ និងក្បាច់ក្រោម ខ្ញុំល្អច្រើនដែលអាចវ៉ៃបានគ្រប់ទឹកទាំងអស់។ ក្រោយពេលចាញ់ចុងក្រោយនៅ ONE ខ្ញុំមានអារម្មណ៍អត់សូវមានទំនុកចិត្តក្នុងនាមជាអ្នកប្រដាល់សោះ។ ប៉ុន្តែដោយមានការហ្វឹកហាត់ដិតដល់ក្នុងរយៈពេលខូវិត-១៩ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងល្អច្រើនណាស់»។
នេះជាឱកាសលើកទី៣ហើយដែលកីឡាការិនីខ្មែរ-អាមេរិកឡើងសង្វៀន ONE Championship បន្ទាប់ពីលើទី១ទទួលបានជ័យជ្នះលើកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១នៅ ONE: Destiny of Champions នៅឆ្នាំ២០១៨ និងលើកទី២ចាញ់កីឡាការិនីប្រេស៊ីល។
គិតរហូតដល់ពេលនេះ អែម សុវណ្ណារី មានប្រវត្តិប្រកួត៤ដងហើយដោយទទួលបានជ័យជម្នះ៣ដង និងចាញ់១ដង។ ការឡើងសង្វៀនថ្ងៃសុក្រ សប្តាហ៍នេះគឺជាលើកទី៥ដែលត្រូវធ្វើការធ្ងន់ទៀតជាមួយកីឡាការិនីគុនចម្រុះកូរ៉េខាងត្បូង។

Choi Jeong Yun បានប្រកួតឈ្នះ២លើកជាប់គ្នានៅសង្វៀនក្នុងប្រទេសកំណើត។ លើកទី១ នាងបានផ្តួលមិត្តរួមជាតិ Jiyeon Lee ដោយកណ្តាប់ដៃក្នុងទឹកទី១ និងលើកទី១ និងលើកទី២បានប្រើក្បាច់ឃ្លេឲ្យមិត្តរួមជាតិ Young Joo Lee ឲ្យចុះចាញ់ក្នុងទឹកទី១។
សម្រាប់ការបង្ហាញខ្លួននៅសង្វៀន ONE កីឡាការិនី Choi Jeong Yun បានបរាជ័យក្រោមកណ្តាប់ដៃកីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុងទឹកទី៣កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ចាំមើលថា កីឡាការិនីកូរ៉េរូបនេះអាចបង្កការភ្ញាក់ផ្អើលដើម្បីសាងកំណត់ត្រាជ័យជម្នះនៅ ONE ឬកីឡាការិនីខ្មែរ-អាមេរិកជារកបានជ័យជម្នះលើកទីពីរនៅស្ថាប័នអន្តរជាតិនេះ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


