ព័ត៌មានជាតិ
មកស្គាល់ពីប្រវត្តិ និងស្នាដៃរបស់កំពូលស្ថាបត្យករល្បីឈ្មោះ លោក លុយ បានហាប់
ស្ថាបត្យករខ្មែរល្បីឈ្មោះមួយរូបដែលមានស្នាដៃអាស្ចារ្យបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង គឺលោក លុយ បានហាប់ បានចេញប្លង់សាងសង់សំណង់ផ្សេងៗ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានរបៀបរៀបរយ ស្រស់ស្អាត ក្រោយពីរួចផុតពីអាណានិគមនិយមបារាំងឆ្នាំ១៩៥៣។

លោក លុយ បានហាប់ កើតនៅឆ្នាំ១៩៣១ ស្ថិតនៅខេត្តកំពង់ចាម។ នៅពេលដែលលោកមានអាយុ១៤ឆ្នាំ ក៏បានមកភ្នំពេញ ដើម្បីបន្តការសិក្សាដោយស្នាក់នៅក្នុងវត្ត។ ជីវិតរស់នៅទីក្រុង ដើម្បីរៀនសូត្រ ចាកឆ្ងាយពីគ្រួសារមិនងាយស្រួលឡើយ លោកស៊ូរស់នៅទីក្រុងដោយគ្មានប្រាក់ជាប់ខ្លួនសូម្បីតែបន្តិច ប៉ុន្តែ ក៏មិនបោះបង់ការសិក្សាចោលដែរ។ លោកខិតខំតស៊ូរៀនសូត្រណាស់ នៅពេលដែលព្រះសង្ឃបិទភ្លើងក្នុងវត្ត លោកបានចេញក្រៅទៅតាមដងផ្លូវ ដើម្បីស្វែងរកអំពូលភ្លើងតាមផ្លូវ រួចអង្គុយរៀននៅក្រោមអំពូលនោះ។
អំឡុងពេលសិក្សានៅភ្នំពេញ លោកបានជួបការលំបាកជាច្រើន ជាពិសេស គឺហិរញ្ញវត្ថុតែម្តងដែលជំរុញឱ្យលោកស្ទើរតែបោះបង់ការសិក្សាចោល ប៉ុន្តែ សំណាងល្អ លោក លុយ បានហាប់ ក៏បានជួបជាមួយលោក ប៉ែន នុត អ្នកនយោបាយមួយរូប។ ក្នុងឱកាសបានជួបនោះ លោក លុយ បានហាប់ បានសុំការងារពីលោក ប៉ែន នុត។ ដោយឃើញពីភាពក្លាហាននេះ លោក ប៉ែន នុត បាននាំលោក លុយ បានហាប់ ទៅផ្ទះរបស់ខ្លួន និងផ្គត់ផ្គង់ការរៀនសូត្រ ណែនាំបង្ហាញផ្លូវ រហូតដល់លោក ប៉ែន នុត ចែកឋានទៅ។

បន្ទាប់មក នៅឆ្នាំ១៩៤៩ លោក លុយ បានហាប់ បានទៅសិក្សានៅប្រទេសបារាំងឯកទេសស្ថាបត្យកម្ម តាមរយៈអាហារូបករណ៍។ លោកជ្រើសរើសជំនាញនេះ តាមការណែនាំរបស់ លោក វណ្ណ មូលីវណ្ណ ជាស្ថាបត្យករខ្មែរដ៏ឆ្នើមរបស់មួយរូប ដោយកាលនោះ វិស័យស្ថាបត្យកម្មមិនទាន់មានភាពរីកចម្រើនដូចបច្ចុប្បន្នឡើយ។
ក្រោយពីបញ្ចប់ការសិក្សា លោកបានមកកម្ពុជានៅឆ្នាំ ១៩៦០ ដោយផ្លាស់ប្តូរមុខមាត់ប្រទេសឱ្យមានសោភ័ណភាពគួរឱ្យស្ងើចសរសើរ។ ក្នុងនាមជាស្ថាបត្យករ លោក លុយ បានហាប់ បានកសាងស្នាដៃល្អៗជាច្រើនដូចជា ព្រះរាជដំណាក់របស់ព្រះមហាក្សត្រ សួនច្បារវិមានឯករាជ្យ គេហដ្ឋាន សណ្ឋាគារកាំបូឌីយ៉ាណា អគារស្នាក់នៅ សាលារៀន សាលមហោស្រពចេនឡា និងស្នាដៃជាច្រើនទៀត។

នៅពេលដែលកម្ពុជាធ្លាក់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត លោក លុយ បានហាប់ បានភៀសខ្លួនទៅកាន់ប្រទេសបារាំងទាន់ពេលវេលា ហើយវិលចូលមកមាតុភូមិម្តងទៀតនៅឆ្នាំ១៩៨៩ ប៉ុន្តែ លោកមិនបានស្នាក់នៅរហូតឡើយ គឺមកកម្ពុជាយូរៗម្តង ដើម្បីពិនិត្យកាងារលោកប៉ុណ្ណោះ។
អស់រយៈពេលរាប់សិបឆ្នាំ លោក លុយ បានហាប់ បានបន្សល់ទុកស្នាដៃជាច្រើន និងកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់កម្ពុជា ដែលជានិមិត្តរូបមួយគួរជាការចងចាំសម្រាប់កូនខ្មែរជំនាន់ក្រោយ។ ព្រឹទ្ធាចារ្យមហាស្ថាបត្យករ លុយ បានហាប់ បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។ ដំណឹងដ៏សោកសៅនេះ បានធ្វើឱ្យប្រជាជនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកមានការសោកស្តាយ និងក្តុកក្តួលយ៉ាងខ្លាំងចំពោះការបាត់បង់នេះ។ ទោះបីជាយ៉ាងណា កេរ្តិ៍ឈ្មោះ និងស្នាដៃរបស់លោកស្ថិតនៅក្នុងការចងចាំរបស់កូនខ្មែរជានិច្ច៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


