អាជ្ញាធរអនុញ្ញាតឱ្យពលករខ្មែរមកពីប្រទេសថៃ ចំនួន៦១នាក់ ត្រឡប់ទៅផ្ទះវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរអនុញ្ញាតឱ្យពលករខ្មែរមកពីប្រទេសថៃ ចំនួន៦១នាក់ ត្រឡប់ទៅផ្ទះវិញ

Published

on

ពលករខ្មែរ ចំនួន៦១នាក់ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល តាមរយៈការធ្វើចត្តាឡីស័ក១៤ថ្ងៃ។

របាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរ ចំនួន៦១នាក់ បានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្ន មានពលករនៅក្នុងមណ្ឌលចត្តាឡីស័ក ខេត្តបាត់ដំបង ចំនួន៩៤១នាក់ ហើយយកសំណាក នៅថ្ងៃទី២៥ ខែមករា បានចំនួន ៣៨នាក់ ខណៈមកដល់ពេលនេះ មន្រ្តីបានយកសំណាក់សរុបចំនួន៣៣១០នាក់។

សូមបញ្ជាក់ថា នៅខេត្តបាត់ដំបង មានមណ្ឌលចត្តាឡីស័ក ចំនួន១១មណ្ឌល ក្នុងនោះមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករចូលតាមច្រកព្រំដែន ខេត្តបាត់ដំបង មាន១១មណ្ឌល រួមមាន៖ស្រុកកំរៀង សំពៅលូន ភ្នំព្រឹក បវេល ថ្មគោល សំឡូត ឯកភ្នំ បាណន់ មន្ទីរពេទ្យបង្អែកខេត្ត រតនមណ្ឌល និងស្រុកមោងឫស្សី ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លៃងនៅក្នុងស្និសីទសារព័ត៌មាន កាលពីម្សិលមិញថា សម្រាប់ច្រកព្រំដែនមួយចំនួន នៅក្នុងទឹកដីខេត្តបាត់ដំបង មិនមែនមានតែពលករខ្មែរ ដែលមានទីលំនៅខេត្តបាត់ដំបង នោះទេ តែក៏មានពលករខ្មែរ នៅតាមបណ្តាខេត្តផ្សេងៗផងដែរ ។

លោកថា សរុបមកដល់បច្ចុប្បន្នមានចំនួន៣៣៦៦នាក់ហើយបានបញ្ចប់ការធ្វើចត្តាឡីស័ក សរុបចំនួន២១០២ នាក់។ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន១៧ នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំនួន០៩ នាក់ ក្រៅពីនេះ បានព្យាបាលជាសះស្បើយអស់ហើយ៕

អត្ថបទ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services