ព័ត៌មានជាតិ
កម្ពុជា-បារាំង រៀបចំសន្និសីទវិទ្យាសាស្រ្តស្តីពី អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាលកាន់តែប្រសើរ
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយបណ្ឌិត្យសភាជាតិវេជ្ជសាស្រ្តបារាំង បានរៀបចំសន្និសីទវិទ្យាសាស្រ្តស្តីពី “អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ” រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២ និងទី៣ ខែកក្តដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Jaques Pellet ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានមានប្រសាសន៍ថា សន្និសីទវិទ្យាសាស្រ្តនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ត លទ្ធផលស្រាវជ្រាវថ្មីៗ និងផ្តល់ឱកាសជូនវាគ្មិនជាក្រុមសាស្រ្តាចារ្យគ្រូពេទ្យបារាំង និងក្រុមគ្រូពេទ្យ កម្ពុជា ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ លើការងារស្រាវជ្រាវ ទាក់ទងនឹងប្រធានបទចំនួន៤ សំខាន់ៗរួមមាន៖ ១) ភាពស៊ាំនៃឱសថប្រឆាំងមេរោគ២) មេរោគ (HPV) ដែលបង្កជាជំងឺមហារីក មាត់ស្បូន ៣) មហារីកថ្លើម និង ៤) ជំងឺ ទឹកនោមផ្អែម។

លោកសាស្ត្រាចារ្យបានបន្តថា ប្រធានបទទាំងបួននេះមិនត្រឹមតែតំណាងឱ្យបន្ទុកជំងឺដែលកំពុងតែមានការកើនឡើងសំរាប់ប្រពន្ធ័សុខាភិបាលដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែ ប្រធានបទទាំងបួនដែលលើកយកមកពិភាក្សាក្នុងសន្និសីទ នាពេលនេះ ក៏ជាការស្វែងរកនូវការគាំទ្រនូវការធ្វើឱ្យកាន់តែមានភាពប្រសើរឡើង លើការងារបង្ការ ការស្វែងរោគវិនិច្ឆ័យជំងឺអោយបានកាន់តែឆាប់ ការព្យាបាលប្រកបដោយនវានុវត្តន៍ និងសំខាន់ទៅទៀតនោះគឺ កាន់តែមានភាពប្រសើរឡើង លើកិច្ចសហការអន្តរជំនាញ និងអន្តរវិស័យ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ជំងឺទឹកនោមផ្អែមគឺជា អេពេដេមីដ៏ស្ងប់ស្ងាត់មួយ ដែលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់លើសកលលោក ដោយសារមានការផ្លាស់ប្តូររបៀបរបបរស់នៅទីក្រុងភាវូបនីយកម្ម និងសកម្មភាពបង្ការនៅមានកំរិត។ ចំណែកឯ ជំងឺមហារីកកស្បូន ទោះបីជាអាចបង្ការបាន ប៉ុន្តែនៅតែបន្តឆក់យកជីវិតរបស់ស្ត្រីជាច្រើន ជាពិសេសស្រ្តីដែលរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដោយមូលហេតុថា ការផ្តល់វ៉ាក់សាំង HPV នៅមានកំរិត។ ការស៊ាំជាមួយថ្នាំប្រឆាំងនឹងមេរោគ វិញ កំពុងតែគំរាមគំហែងដល់ រាប់ទស្សវត្សនៃការវិវត្តទៅមុខរបស់វេជ្ជសាស្រ្ត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ការប្រយុទ្ធជាមួយការឆ្លងរោគ មិនមែនតែជា ការងាររបស់ក្រុមគ្រូពេទ្យប៉ុណ្ណោះទេ តែវាជាការងាររួមគ្នា នៅលើកំរិតគោលនយោបាយ បរិស្ថាន និង សង្គមផងដែរ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលសង្ឃឹមថា សន្និសីទវិទ្យាសាស្រ្តនេះ នឹងក្លាយជាវេទិកា នៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។ លោកសាស្រ្តាចារ្យ បានណែនាំ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ តាមរយៈសន្និសីទនេះ នឹងផ្តល់ឱកាសក្នុងការផ្តល់ជាអត្ថប្រយោជន៍ដែលនឹងទទួលបានការចែករំលែកបទពិសោធន៍ ទទួលបានចម្លើយពីសាស្រ្តាចារ្យជំនាញ និងត្រូវយកចំណេះដឹងនេះ ទៅរៀបចំបំពេញការងារ និងអនុវត្តឱ្យស្របតាមសភាពការណ៍ដែលក្លាយជាស្តង់ដាមួយប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ព្រោះថា ក្រុមគ្រូពេទ្យមិនត្រឹមតែផ្តោតសំខាន់ទៅលើក្រមសីលធម៌វិជ្ជាជីវៈ ប៉ុណ្ណោះទេ ពោលគឺត្រូវបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះដើម្បីលើកម្ពស់ប្រព័ន្ធសុខាភិបាលកាន់តែប្រសើរ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


