Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជា​ច្រើន​បញ្ចេញ​មតិ​ ក្រោយ​ លោក គួច ចំរើន បង្ហោះ​សារ​ទាក់ទង​រឿង​សំរាម

បានផុស

នៅ

កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើការ​បង្ហោះ​សារ​តាម​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​ ភ្ជាប់​ជា​មួយ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​មាន​ខ្លឹមសារ​ថា​អាណិត ដប កំប៉ុង ថង់ … ពេល​យក​មក​ទុកដាក់​ល្អ​ណាស់ ពេល​ប្រើប្រាស់​រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់​ទីកន្លែង​។ វេទនា​អ្នក​រើស។ រីករាយ​ឆ្នេរសមុទ្រ​កម្ពុជា។ ជា​មួយ​នោះ ​ក៏​មាន​ពល​រដ្ឋ ធ្វើការ​បញ្ចេញ​មតិ​ជា​ច្រើន​ ទៅ​លើ​រឿង​សំរាម​នោះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ក្រោយ​ពី លោក​អភិបាល​ខេត្ត​ព្រះសីហនុ បង្ហោះ​សារ​ខាង​លើ​រួច​មក ក៏​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ បាន​ធ្វើការ​ខមិន​បញ្ចេញ​មតិ​យោបល់​រិះគន់​ដើម្បី​ស្ថាបនា​ផង​ដែរ។ ក្នុង​នោះ សូម​លើក​យក​មតិ​របស់​​បង​ប្រុស​ម្នាក់ ដែល​គាត់​បាន​សរសេរ​បញ្ចេញ​ជា​យោបល់​ថា គ្មាន​សីលធម៌​ និង​សម្បជញ្ញៈ ដូច្នេះ​គឺ​មាន​តែ​ប្រើ​វិធានការ​ច្បាប់​ ទើប​មនុស្ស​ពង្រាយ​សំរាម ​និង​បោះ​សំរាម​ផ្ដេស​ផ្ដាស​មានការ​ភ្ញាក់​រលឹក​បាន​ខ្លះ។ ចំណែក​ឯ​បងប្រុស​ម្នាក់​ទៀត ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ សូម​បងប្អូន​ដែល​បាន​ជួប​ប្រទះ​ផ្ទាល់ ពេល​ឃើញ​ប្រជាពលរដ្ឋ​បោះចោល​សំរាម​ផ្តេសផ្តាស សូម​ជួយ​ណែនាំ​គាត់​ផង ដើម្បី​ឲ្យ​គាត់​យល់​ដឹង​បន្ថែម​ពី​របៀប​ទុក​ដាក់​សំរាម មានតែ​បងប្អូន​ជួយ​ទើប​អាច​ធ្វើ​ឲ្យ​បរិស្ថាន​យើង​បាន​ស្អាត​ជានិច្ច បើ​ពឹង​តែ​លើ​អាជ្ញាធរ ពួកគាត់​ច្បាស់​ជា​ទប់​មិន​ឈ្នះ​ទេ ព្រោះ​អ្នក​ចោល​សំរាម​ មិន​ដែល​ចោល​ពេល​អាជ្ញាធរ​នៅ​ប្រចាំការ​ទេ ការ​ស្ដីបន្ទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​ដូច​គ្នា​ទៅ​លើ​អ្នក​ចោល​សំរាម​គ្មាន​របៀប អាច​ធ្វើ​ឲ្យ​ពួកគាត់​ខ្មាសអៀន លែង​ហ៊ាន​ចោល​ផ្ដេសផ្ដាស​ទៀត។ អគុណ​លោក​ពូ ដែល​បាន​ប្រឹងប្រែង​ធ្វើឲ្យ​បរិស្ថាន​ឆ្នេរ​សមុទ្រ​ស្អាត។

បន្ថែម​ពី​នោះ មិន​ត្រឹម​តែ​មាន​ការ​បញ្ចេញ​មតិយោបល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ន័យ​ស្ថាបនា និង ឲ្យ​មាន​សីលធម៌ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ការ​ស៊ែ​ចែក​រំលែក​នូវ​សារ​របស់ លោក​អភិបាល​ខេត្ត​ព្រះសី​ហនុ ដែល​បាន​បង្ហោះ​ខាង​លើ​នោះ​យ៉ាងច្រើនផង​ដែរ៕

អត្ថបទ ៖ នាងតូច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ ចិន ចង់ពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា

ព័ត៌មានជាតិ៣០ នាទី មុន

កម្ពុជា-អ៊ីស្រាអែល បន្តជួបពិភាក្សាលើវិស័យការងារ ដើម្បីផ្ដល់ឱកាសថ្មីបន្ថែម​ដល់ពលរដ្ឋពង្រីកសមត្ថភាពជំនាញ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ម៉ាឡេស៊ី បង្ក្រាបថ្នាំញៀនបម្រុងយកទៅ អូស្ត្រាលី ប្រមាណ ៣៨០ គីឡូក្រាម

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ត្រីយុត្តិធម៌ ព្រមានដាក់វិន័យគ្មានការលើកលែងចំពោះចៅក្រមដែល​ប្រព្រឹត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេបក្សកុម្មុយនីស្ត វៀតណាម អញ្ជើញលោក ពូទីន មកទស្សនកិច្ច និងពង្រឹង​គោលនយោបាយការបរទេស

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម