ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ដាក់ដំណើរការប្រព័ន្ធអនឡាញស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៏
ក្រសួងទេសចរណ៍ បានរៀបចំ និងដាក់ឲ្យដំណើរការប្រព័ន្ធស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងលើកស្ទួយឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ទីផ្សារចិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ប្រព័ន្ធស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនតាមប្រព័ន្ធអនឡាញ គឺស្របទៅតាមសៀវភៅស China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា និងស្តង់ដារវាយតម្លៃ និងបញ្ជាក់គុណភាព និងទទួលស្គាល់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន។ ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មទេសចរណ៍ដាក់ពាក្យស្នើសុំ ការចុះវាយតម្លៃ និងបញ្ជាក់គុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែឆាប់រហ័ស ចំណេញពេលវេលា។ ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍នេះ ប្រតិបត្តិករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
១. ទទួលបានឡាបែលបញ្ជាក់គុណភាព (China Ready Accredited)
២.បង្ហាញថាសេវាកម្មរបស់ខ្លួនមានគុណភាពស្របតាមសៀវភៅស China Ready និងមានការទទួលស្គាល់ដោយក្រសួងទេសចរណ៍
៣.ប្រតិបត្តិករទេសចរណ៍ចិន-ភ្ញៀវទេសចរចិន មានទំនុកចិត្តដល់អាជីវកម្មរបស់ខ្លួន
៤.ចូលក្នុងបណ្តាញក្រុមហ៊ុនទេសចរណ៍ទទួលបាន CRA និងផ្សព្វផ្សាយដល់ទីផ្សារចិន ។
សូមជម្រាបថា សេវាកម្មទេសចរណ៍ ដែលអាចដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន មានដូចជា សេវាកម្មសណ្ឋាគារ និងស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, ផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍, សេវាកម្មកម្សាន្ត និងការីទេសចរណ៍-ភ្នាក់ងារទេសចរណ៍។


ក្រសួងទេសចរណ៍ សង្ឈឹមថា ម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ចូលរួមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវចិន និងដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មតាមរយៈវែបសាយ http://cambodia-chinaready.com ឬស្កែន QR code ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


