ព័ត៌មានជាតិ
មហាជនភ្ញាក់ផ្អើលក្រោយ រ៉ូស ត្រូវមនុស្សមួយក្រុមព្រួតវាយនៅក្នុងឡាន
មហាជន និងអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលកាល ពីយប់ថ្ងៃទី០៥ខែសីហាឆ្នាំ២០២៣ ខណៈតារាសម្តែងសិចស៊ី ត្រូវបានមនុស្សប្រុស-ស្រីមួយក្រុមបានបង្កហិង្សាវាយតប់នាង ដែលកំពុងនៅក្នុងឡានបណ្តាលឲ្យរងរបួសបែកច្រងមុះមានឈាមហូរហាម។

តាមរយ:វីដេអូ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមគេឃើញមនុស្សប្រុស-ស្រីមួយក្រុមមានគ្នីគ្នាប្រមាន៣ឬ៤នាក់ បានធ្វើសកម្មភាពព្រួតគ្នាចាប់តារាស្រីសម្បូររឿងអាស្រូវកញ្ញា រ៉ូ បង្កជាហិង្សាវាយធ្វើបាបនាង ហើយថែមទាំងឆក់យកទូរស័ព្ទពីដៃកញ្ញា រ៉ូស ទៀតផង។ នៅក្នុងវីដេអូដដែលនេះតារាស្រី រ៉ូស បានព្យាយាមស្រែកហៅឲ្យគេជួយដែរអំឡុងពេលពួ កមនុស្សមួយក្រុមនោះកំពុងវាយធ្វើបាបនាង។
តាមរយ:ទង្វើនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសម្តែងការមិនពេញចិត្ត ទៅលើក្រុមមនុស្ស-ប្រុសស្រី ដែលបានប្រើហិង្សាលើកញ្ញា រ៉ូស ខណ:មានអ្នកខ្លះបានស្នើដល់សមត្ថកិច្ចឲ្យចាត់វិធានការលើទង្វើអសីលធម៌ពីសំណាក់ក្រុមជនបង្កហិង្សាលើកញ្ញា រ៉ូស ផងដែរ។

កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០២៣នេះបានទំនាក់ទំនងតាមទូស័ព្ទ ដើម្បីសូមការបញ្ជាក់បន្ថែមជុំវិញហេតុការហិង្សានេះដែរ ប៉ុន្តែពេលទូរស័ព្ទចូលពុំមានអ្នកទទូល។ យ៉ាងណាយើងនឹងព្យាយាម ដើម្បីសួរនាំពីកញ្ញា រ៉ូស អំពីព័ត៌មានលម្អិតទៀត។
ឧកញ៉ា នឹម វណ្ណៈ ទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស (HNS) បានលើកឡើងលើហ្វេសប៊ុកផ្លូវការថា ការប្រើអំពើហិង្សាដោយព្រួតគ្នាវៃ ឬមានសហការីច្រើន ជនរងគ្រោះអាចប្តឹងបានពីបទហិង្សា មានស្ថានទម្ងន់ទោស៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


