ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ លោក វ៉ាង យី មកកម្ពុជា អាចជាការមកអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅចិន
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តាមរយៈទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជានៅចុងសប្ដាហ៍នេះ អាចនឹងពាំនាំនូវសេចក្ដីអញ្ជើញរបស់មេដឹកនាំចិនជូនឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

លោកបណ្ឌិត យង់ ពៅ លើកឡើងបែបនេះ ស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ខាងមុខនេះ ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ ក្រសួងការបរទេស បញ្ជាក់ថា កិច្ចពិភាក្សានេះ នឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។

ប៉ុន្តែ យ៉ាងណាមិញ ជាការមើលឃើញរបស់លោកបណ្ឌិត យង់ ពៅ គឺទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជានៅពេលនេះ ជាទស្សនកិច្ចលើកទី១ ក្រោយពេលដែលលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនជាថ្មីម្ដងទៀត ហើយក៏ជាទស្សនកិច្ចចំពេលកម្ពុជា នឹងមាននាយករដ្ឋមន្ត្រីថ្មីផងដែរ។
ក្នុងន័យនេះ លោកបណ្ឌិត យង់ ពៅ ចង់បង្ហាញថា ចិនបានផ្ដល់សញ្ញាណជាប្រទេសជាមិត្តមុនគេ សម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ាណែត។ ទន្ទឹមនេះ បណ្ឌិត យង់ ពៅ មើលឃើញដែរថា តាមរយៈទស្សនកិច្ចរបស់លោក វ៉ាង យី ក៏អាចជាការពាំនាំនូវសេចក្ដីអញ្ជើញរបស់មេដឹកនាំចិន ជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនផងដែរ ក្រោយពេលឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិ នៅពេលខាងមុខឆាប់ៗនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ