ព័ត៌មានជាតិ
វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ត្រូវបានផ្អាកសិក្សាបណ្តោះអាសន្នក្រោយរកឃើញគ្រាប់មិនទាន់ផ្ទុះជាង ២៨០គ្រាប់
វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ស្ថិតនៅក្រុងក្រចេះ ត្រូវបានផ្អាកសិក្សាជាបណ្តោះអាសន្តក្រោយពី ក្រុមការងារស៊ីម៉ាក់រាវរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន កាលពីថ្ងៃទី ១១ សីហា ឆ្នាំ ២០២៣។

យោងតាមមន្ទីរព័ត៌មានខេត្តក្រចេះ បានផ្សព្វផ្សារដូច្នេះថា« មន្ទីរអប់រំយុវជន និងកីឡាខេត្ត សូមជូនដំណឹង ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ អំពីការផ្អាកបណ្ដោះអាសន្ន ពីស៊ីម៉ាក់បានរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងវិទ្យាល័យ ក្នុងរយៈពេលមួយថ្ងៃទី 11 ខែសីហាឆ្នាំ 2023 ទទួលបានគ្រាប់បួនប្រភេទ»។

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ រួមមាន៖ M79ចំនួន 250គ្រាប់, DK75ចំនួន 16គ្រាប់, ក្បាលផ្ទុះ M48 គ្រាប់ផ្លោង 17គ្រាប់, B40 ចំនួន 1 គ្រាប់, សរុប: រួមចំនួន 284 គ្រាប់។
តាមរយៈបេសកកម្មនេះ អាជ្ញាធរ បានអំពាវនាវដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសជុំមូលដ្ឋាន ដែលរាវរកឃើញនេះ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


