សន្តិសុខសង្គម
ដឹកដីចាក់លំនៅឋាន ដោយគ្រាប់ផ្លោងមកជាមួយ ៩ គ្រាប់
បាត់ដំបង ៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៩ គ្រាប់ ដែលសុទ្ធសឹងជាប្រភេទគ្រាប់ផ្លោង ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយអង្គភាពស៊ីម៉ាក់ បន្ទាប់ពីមានប្រជាពលរដ្ឋរកឃើញនៅក្នុងដីដែលដឹកយកមកចាក់ក្នុងលំនៅឋាន។
ហេតុការណ៍នេះបានកើតឡើង នារសៀល ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង គឺនៅក្នុងដីឡូត៍របស់ប្រជាពលរដ្ឋឈ្មោះ សៀន ជីវ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ស្ថិតនៅក្នុង ភូមិ សង្កាត់ កើតហេតុខាងលើ។

តាមសេចក្តីរាយការណ៍ពីឈ្មោះ សៀន ជីវ មុខរបរជាអ្នកបើកបរឡានដឹកដី បានបញ្ជាក់ថា គ្រាប់ទាំងនោះគឺដោយមកតាមឡានដឹកដីរបស់ខ្លួន នៅពេលដែលខ្លួនចាក់ដីថ្មី។

ក្រោយពីកម្លាំងអធិការនគរបាលក្រុងបាត់ដំបង បានចុះពិនិត្យ បានសង្កេតឃើញភិនភាគគ្រាប់ គឺ ១. គ្រាប់កាំភ្លើងផ្លោង ទំហំ ១៣០ mm ចំនួន ២ គ្រាប់ ២. គ្រាប់កាំភ្លើងត្បាល់ ទំហំ ១២០ mm ចំនួន ១ គ្រាប់ ៣. គ្រាប់កាំភ្លើងត្បាល់ ទំហំ ១០០ mm ចំនួន ៣ គ្រាប់ ៤. គ្រាប់កាំភ្លើងផ្លោង ទំហំ ១០៥ mm ចំនួន ២ គ្រាប់ ៥ . កន្ទុយគ្រាប់ B41 ចំនួន ១ គ្រាប់ ដោយបច្ចុប្បន្ន គ្រាប់នេះ បានធ្វើការប្រគល់ជូនទៅអង្គភាព ស៊ីម៉ាក់ រួចហើយ ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


