ព័ត៌មានជាតិ
ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ អាចមានគ្រាប់មិនទាន់ផ្ទុះរាប់ពាន់ទៀត
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា តាមការប៉ាន់ស្មាន អាចមានគ្រាប់មិនទាន់ផ្ទុះរាប់ពាន់គ្រាប់ទៀត ស្ថិតនៅទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ខេត្តក្រចេះ ខណៈរកឃើញគ្រាប់ជាង ២ពាន់គ្រាប់ និងបានកំទេចចោលប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសចុះពិនិត្យការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាម នៅក្នុងបរិវេណ វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ស្ថិតនៅ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែសីហានេះ លោក ហេង រតនា បានលើកឡើងថា អង្គភាពស៊ីម៉ាក់ បានដាក់កម្លាំងជំនាញអាវុធជាតិផ្ទុះ ក្រុមគ្រឿងចក្រ និងក្រុមជំនាញបោសសសម្អាតគ្រាប់ សំដៅបញ្ចប់ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌជាសំណល់សង្គ្រាមឱ្យបានឆាប់បំផុត នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ដើម្បីធានាសុខសុវត្ថិភាពដល់ក្មួយៗ និងអាចបានចូលរៀនវិញ។

លោកអគ្គនាយក បានបន្តថា កន្លងមកកម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ បានរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទសរុបចំនួនជាង ២ ១០០គ្រាប់ ដោយបានកំទេចចោលប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ សូមអរគុណគណៈគ្រប់គ្រងសាលា ដែលបានផ្អាកការសិក្សារៀនសូត្ររបស់សិស្សានុស្សិសមួយរយៈ ក្នុងន័យរក្សាបាននូវសុខសុវត្ថិភាព និងទុកលទ្ធភាពឱ្យមន្ត្រីជំនាញអាចដំណេីរការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាំងនោះ។

យ៉ាងណាក៏ដោយ តាមការប៉ាន់ស្មាន អាចមានចំនួនរាប់ពាន់គ្រាប់ទៀត ខណៈនៅថ្ងៃី១៦ សីហានេះ ក្រុមមន្ត្រីស៊ីម៉ាក់ បានជួប ២រណ្តៅ ដែលសម្បូរដោយ គ្រាប់B40 និង គ្រាប់DK75។ លោកអគ្គនាយកស៊ីម៉ាក់ បានពន្យល់ថា មូលហេតុដែលវិទ្យាល័យនេះសម្បូរគ្រាប់មិនទាន់ផ្ទុះ ដោយសារវិទ្យាល័យនេះត្រូវបានគេយកធ្វើជាបន្ទាយកងទ័ព។

លោកអគ្គនាយកបានបន្ថែមថា ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់បានឃើញ និងរស់នៅក្បែរៗសាលានេះបានឱ្យដឹងថា ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យសង្គ្រាម និងខ្មែរក្រហម (១៩៧៥-ដើមឆ្នាំ១៩៧៩) ទីតាំងសាលាបានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រើធ្វើជាបន្ទាយរហូតដល់ ឆ្នាំ១៩៨៧ ទើបប្រគល់អតីតបន្ទាយទាហាននេះឱ្យអាជ្ញាធរខេត្តក្រចេះ ដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ។

តាមព័ត៌មានទទួលបាន និងការបញ្ជាក់សញ្ញាកំណត់ទីតាំងគ្រាប់កប់ក្នុងដី បានឱ្យកំណត់ថា មានចំនួន ៥រណ្តៅ និងមានគ្រាប់មួយចំនួនទៀតស្ថិតនៅរាយប៉ាយក្នុងបរិវេណសាលាទាំងមូល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


