ព័ត៌មានជាតិ
កម្ពុជា បញ្ជូនគ្រូបង្រៀនខេត្តតាកែវ ជាបេក្ខភាព ពាន់រង្វាន់គ្រូបង្រៀនល្អអាស៊ាន
ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនបេក្ខភាព អ្នកគ្រូ ហៃ ចរិយា គ្រូបង្រៀនថ្នាក់ទី១២ ឯកទេសគណិតវិទ្យា វិទ្យាល័យសុខអានសំរោង ស្រុកសំរោង ខេត្តតាកែវ ដើម្បីចូលរួមប្រកួតប្រជែង ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ឆ្នាំ២០២៣នេះ។

អ្នកគ្រូ ហៃ ចរិយា ជាគ្រូបានទទួលពានរង្វាន់ សម្តេចតេជោសែន គ្រូបង្រៀនល្អ ក្នុងឆ្នាំសិក្សា២០២០-២០២១ កន្លងមក តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការវាយតម្លៃពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន លើកទី៥ នៅព្រះរាជាណាចក្រថៃ។ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការបានធ្វើការវាយតម្លៃ និងទទួលស្គាល់បេក្ខភាព អ្នកគ្រូ ហៃ ចរិយា ជាផ្លូវការ។

ជ័យលាភីគ្រូបង្រៀនល្អអាស៊ាន នឹងត្រូវធ្វើពិធីប្រគល់នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ហើយជ័យលាភីម្នាក់ៗ នឹងទទួលបាន ១. ពានរង្វាន់, ២. ថវិកាចំនួន ១០ ០០០ដុល្លារអាមេរិក, ៣. មេដាយមាសមួយគ្រឿង, ៤. រូបនិមិត្តសញ្ញាព្រះមហាក្សត្រថៃ និង ៥. វិញ្ញាបនបត្រជាលិខិតសរសើរ។

ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងដោយព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃ នៅឆ្នាំ២០១៥។ រៀងរាល់ ២ឆ្នាំម្តង គណៈកម្មការវាយតម្លៃរបស់មូលនិធិ (PMCAF) បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងបេក្ខភាពគ្រូបង្រៀនល្អ ទៅចូលរួមប្រកួតប្រជែង ដើម្បីទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ដែលមាន ១១ប្រទេស ចូលរួម។

គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ Dr. Krissanapong Kirtikara និងអមដំណើរដោយ ឯកឧត្តមអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីការជ្រើសរើស និងការប្រគល់ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ដល់ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំឯកឧត្តម អ៊ុង បូរាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។

កន្លងមក បេក្ខជនដែលត្រូវចាត់បញ្ជូនទៅចូលរួមប្រកួតប្រជែង សុទ្ធតែជាជ័យលាភីគ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោសែនដែលជ័យលាភីទាំង៤នាក់រួមមាន៖ ១. អ្នកគ្រូ តូច បណ្តូល គ្រូបង្រៀនសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៣-២០១៤។ ២. អ្នកគ្រូ ឌី សោភ័ណ គ្រូបង្រៀនសាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៥-២០១៦។ ៣. លោកគ្រូ ឡយ វីរៈ គ្រូបង្រៀនវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៧-២០១៨។ ៤. លោកគ្រូ ណន ដារី គ្រូបង្រៀនសាលាបឋមសិក្សាគួចម៉េងលី ទួលបេង ខេត្តកំពង់ចាម និងជាជ័យលាភី គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៨-២០១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


