Connect with us

ព័ត៌មានជាតិ

អំបិលបីប្រភេទរបស់កម្ពុជា គ្រោងនាំចេញទៅទីផ្សារអន្តរជាតិជាលើកដំបូង

បានផុស

នៅ

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា កម្ពុជានឹងនាំចេញអំបិលកំពត-កែប ដែលជាមុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ(GI) ចំនួន ៣ ប្រភេទទៅទីផ្សារអន្តរជាតិជាលើកដំបូងនៅចុងឆ្នាំ២០២៣នេះ។

នៅក្នុងជំហានដំបូងនេះនាំទៅសាធារណរដ្ឋឆែក និងសហរដ្ឋអាមេរិក ហើយជំហានបន្ទាប់រំពឹងថា នឹងអាចនាំចេញទៅបារាំង ជប៉ុន ស្វីស និងអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានសមាគមបានបញ្ជាក់ថា ក្នុងជំហានដំបូង អំបិល (GI) កំពត-កែប ៣ ប្រភេទមានអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល រង្វង់២០តោននឹងត្រូវនាំចេញទៅកាន់សាធារណរដ្ឋឆែក ចំណែកអំបិលក្រហម ម្សៅអំបិល និងអំបិលស្លឹក ត្រូវបានដាក់សាកល្បងទៅកាន់ទីផ្សាអាមេរិក។

លោកបានលើឡើងបន្តថា សមាគមរំពឹងនៅឆ្នាំបន្តបន្ទាប់ អំបិល (GI) កម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារបារាំង ជប៉ុន ស្វីស និងអង់គ្លេសផងដែរ។

លោក ប៊ុន ណារិន ប្រធានសមាគមបានឱ្យដឹងដែរថា ដោយសារផលិតផលអំបិល(GI) បានពិបាកក្នុងការផលិត ព្រោះមានការសម្រិតសម្រាំងលើគុណភាព បរិស្ថានអនាម័យស្រែអំបិល រួមទាំងការវេចខ្ចប់ផងដែរនោះ សមាគមតម្រូវឲ្យអ្នកផលិតត្រូវលក់អំបិល(GI) ក្នុងតម្លៃខ្ពស់ជាងអំបិលធម្មតាពី៥០ ទៅ១០០% ដោយសមាគមនឹងខិតខំស្វែងរកទីផ្សារជូន ប៉ុន្តែក្នុងករណីអ្នកផលិតចង់លក់អំបិល (GI) ក្នុងតម្លៃធម្មតា(១៨០០០ ទៅ២៥០០០រៀល ក្នុង១បាវ ៥០​គីឡូក្រាម) សមាគមស្នើសុំមិនឲ្យយកសម្បកបាវ (GI) ច្រកទេ។

ទោះជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ លោក ប៊ុន ណារិន មកដល់ថ្ងៃនេះសមគមទើបបានទទួល ពាក្យស្នើសុំចូលជាសមជិកក្រុមអ្នកផលិតអំបិល(GI)ចំនួន៥ក្រុមប៉ុណ្ណោះ ក្នុងចំណោមក្រុមអ្នកផលិតអំបិលជាង១០០ក្រុម ខណៈដែលសហគ្រាសចំនួន១ ដែលបានមកដាក់ពាក្យស្នើសុំកែច្នៃ និងវេចខ្ចប់អំបិល (GI) សមត្ថភាពកែច្នៃ និងវេចខ្ចប់អំបិលបានរង្វង់ ៥ពាន់តោនក្នុង១ឆ្នាំ។

លោក ប៊ុន ណារិន ប្រធានសមាគមរំពឹងថា នឹងមានក្រុមអ្នកផលិតអំបិល និងសហគ្រាកែច្នៃ និងវេចខ្ចប់បន្តមកដាក់ពាក្យស្នើសុំបន្ថែមទៀតនាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាអាចផលិតអំបិល (GI)បានរង្វង់២ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ។

ប្រធានស្ដីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី ស៊ុម ណារី បានប្រាប់ឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣នេះ ក្នុងការប្រមូលផលអំបិលបានជាង ៧ ម៉ឺន ៨ពាន់តោន ហើយកន្លងទៅថ្មីៗនេះ មន្ទីរបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីការផលិតអំបិល (GI) ជាមួយក្រុមអ្នកផលិតចំនួនបីដងរួចមកហើយនោះ ដើម្បីឲ្យពួកគាត់យល់ដឹង និងចូលរួមជាសមាជិករបស់សមាគមអ្នកផលិតអំបិលផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម