ព័ត៌មានជាតិ
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្រីក្រ ដែលមានកូនពិការ៣នាក់ក្នុងបន្ទុក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយករទះរុញ និងសម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ លោកស្រី ប្រាក់ មន្ថា ដែលមានកូនពិការភាព ៣នាក់ រស់នៅក្នុងបន្ទុក នាព្រឹកថ្ងៃសៅរ៍ទី ៣០ ខែមករា ឆ្នាំ២០២១ នៅខេត្តស្វាយរៀង។

លោកស្រី ប្រាក់ មន្ថា (ជាស្ត្រីមេម៉ាយ) អាយុ ៥១ឆ្នាំ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ អ៊ុ តេង អាយុ ៤៦ឆ្នាំ មានកូន ៣នាក់ជាចំណងដៃ ក៏ប៉ុន្តែកូនទាំង ៣នាក់នេះ អភ័ព្វណាស់ កើតមកក្រិន ពិការ គម ដៃជើងខ្វិនដូចគ្នា ។ កូនទី ១ ឈ្មោះ តក់ ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ បានរៀនដល់ថ្នាក់ទី ៥ ក៏ត្រូវបានឈប់រៀន កូនទី ២ ឈ្មោះ តក់ ធារី ភេទស្រី អាយុ២១ឆ្នាំ បានទៅរៀននៅភ្នំពេញ ក្រោមការឧបត្ថម្ភរបស់អង្កការ LAVALA ស្ថិតនៅក្នុងក្រុង តាខ្មៅ។ កូនទី ៣ ឈ្មោះ តក់ រាត្រី ភេទប្រុស អាយុ១២ឆ្នាំ ពុំទាន់បានចូលរៀននៅឡើយទេ។ បច្ចុប្បន្នលោកស្រីបានបន្តទៀតថា នៅក្នុងសម័យកូវីដ១៩នេះ លោកស្រីក៏បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ នៃគ្រួសារកីក្រ (ក្រ២) ចំនួន ៥ខែ រួចមកហើយ ដោយក្នុងមួយខែៗទទួលបាន ១៩២.០០០រៀល ។


ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏មានប្រសាសន៍ថា ៖ ការនាំយកអំណោយមកប្រគល់ជូន នាពេលនេះ បន្ទាប់ពីលោកជំទាវ បានឃើញការអំពាវនាវរបស់លោកស្រី ប្រាក់ មន្ថា បានផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ទើបលោកជំទាវបានចាត់ឲ្យ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារដោយផ្ទាល់ និងមានការជួបជុំនាថ្ងៃនេះ។ លោកជំទាវក៏បានផ្ដាំផ្ញើឲ្យអភិបាលស្រុកកំពង់រោទិ៍ ធ្វើការសម្របសម្រួលក្នុងការនាំយកក្មួយៗបានទៅចុះឈ្មោះចូលរៀននៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ អំណោយនាពេលនេះ រួមមាន ៖ រទេះរុញ ២គ្រឿង អង្គរ ទឹកស៊ីអ៊ីវ ទឹកត្រី សម្លៀកបំពាក់ ស្ករស ទឹកដោះគោ ទឹកសុទ្ធ មី និងថវិកាមួយចំនួន និងការឧបត្ថម្ភជាប្រចាំខែរបស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោកស្រី ប្រាក់ មន្ថា ក៏សូមគោរពថ្លែងអំណរគុណដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាពិសេស ក៏សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានផ្តល់ជារទេះ ស្បៀងអារហារមួយចំនួននាពេលនេះ។ លោកស្រីក៏បានគោរពជូនពរដល់ សម្តេច តេជោនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតលោកជំទាវ ដែលជាសប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំង ពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


