Connect with us

ព័ត៌មានជាតិ

អឺរ៉ុប​មាន​វិស័យ​អាទិភាព​ចំនួន​៣ ស្តី​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា ឆ្នាំ​២០២១-២០២៧

បានផុស

នៅ

ការ​បញ្ជាក់​ពី​វិស័យ​ទាំង​៣​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី ខា​មេន ម៉ូ​រេណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជំនួប​នោះ ផ្តោតលើ​ការពិគ្រោះ​យោបល់​ទៅលើ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា ឆ្នាំ​២០២១-២០២៧​។

​តាម​ខ្លឹមសារ​នៃ​ជំនួប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ លោក ស្រី​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី នូវ​វិស័យ​អាទិភាព​ទាំង​៣ នៃ​យុទ្ធសាស្ត្រ​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា ឆ្នាំ​២០២១-២០២៧ ដែល​រួមមាន​៖ ១. កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ ២. កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​ជលផល និង​៣. អភិបាលកិច្ច និង​នីតិរដ្ឋ​។ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បាន​រំលឹក​ផងដែរ អំពី​សមិទ្ធផល​មួយចំនួន​ក្រោម​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។

ក្នុងចំណោម​សមិទ្ធផល​ទាំងនោះ គឺមាន​គំរោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នៅ​សង្កាត់​បាក់​ខែង ដែល​ត្រូវបាន​ទ្រទ្រង់​ដោយ​ជំនួយឥតសំណង​ពី​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បូករួម​នឹង​ឥណទាន​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប ដែល​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ប្រហែល​១៦,០០០ កន្លែង និង​មាន លទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន ដែល​កំពុង​មាន​តម្រូវការ​ទឹកស្អាត​បំផុត​។

ក្នុងអំឡុងពេល នៃ​កិច្ច​ពិគ្រោះ​យោបល់​ខាងលើ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​មតិយោបល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សមាហរណកម្ម​អាស៊ាន ជាពិសេស​ទាក់ ទង​នឹង​បញ្ហា​គម្លាត​អភិវឌ្ឍន៍​រវាង​រដ្ឋ​សមាជិក ការគាំទ្រ​ពី​សហភាព​អឺរ៉ុប​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កម្ពុ​ជា ក្នុង​ការ​ធ្វើ សមាហរណកម្ម​ចូល​ទីផ្សារ​តំបន់ និង​ខ្សែ​ច្រវាក់​តម្លៃ ស្ថានភាព​ពលករ​ចំណាក ស្រុក ស្ថានភាព ទីផ្សារ​អឺរ៉ុប សម្រាប់​អង្ករ​កម្ពុជា វិស័យ​ទេសចរណ៍ កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន ការ​បណ្តុះបណ្តាល​ជំនាញ និង​កិច្ច​គាំពារ​សង្គម ការជំរុញ​ការ​វិនិយោគ​ទ្វេភាគី ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​ថា យុទ្ធសាស្ត្រ​សម្រាប់​បញ្ហា​ខាងលើ​តម្រូវ​ឱ្យ​មាន​ការ​សម្របសម្រួល​ទៅតាម​ស្ថានការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​-១៩។

នៅក្នុង​ជំនួប​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ចំពោះ​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ដែល​បាន​អនុវត្ត​ទាំង​ក្រោម​ក្របខណ្ឌ​ទ្វេភាគី និង​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប និង​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​ន៍​កន្លះ​កន្លងមកនេះ​។ លោក​ឧបនាយករដ្ឋមន្ដ្រី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការពិគ្រោះ​យោបល់​បឋម​នេះ ដែលមាន​គោល បំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សកម្មភាព​អភិវឌ្ឍន៍​នានា​របស់​សហភាព​អឺរ៉ុប​។

​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បាន​បង្ហាញ​ផងដែរ នូវ​ការទន្ទឹងរង់ចាំ​ចំពោះ​ការបញ្ចប់​នៃ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០២១-២០២៧៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម