ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន២ខ្សែរ នៅក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក
ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំងពីរទីតាំងខាងលើ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហានក្នុងបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានខិតខំស្ថាបនាផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់ឡើងវិញជូនប្រជាពលរដ្ឋធ្វើដំណើរឱ្យបានងាយស្រួល។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការ ចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានជំរុញដល់កម្លាំងវិស្វកម្មកងទ័ពជើងគោក ឱ្យបន្តខិតខំស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយធានាបានទាំងបរិមាណ គុណភាព និងសោភ័ណភាពផងដែរ។
តាមរបាយការណ៍របស់ឧត្តមសេនយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងថា ការស្ថាបវានាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅនេះ ត្រូវវបានកម្លាំងវិស្វកម្មកងទ័ពជើងគោកដឹកនាំកម្លាំង និងគ្រឿងចក្រចុះបំពេញភារកិច្ចកាលពី ថ្ងៃទី២២-ខែធ្នូ ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៥-ខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ។ កងវិស្វកម្មកងទ័ពជើង គោក បានប្រើប្រាស់រថយន្ត គ្រឿងចក្រសរុប ១៧គ្រឿង ។ ជាលទ្ធផលការងារមកដល់ថ្ងៃនេះ បានធ្វើការឈូស ឆាយ និងដឹកគ្រួសចាក់ផ្លូវបានប្រវែង សរុប ៣៦០១.ម៉ែត្រ លើចំងាយផ្លូវសរុបប្រវែង ៩៣០០.ម៉ែត្រ ។ ក្រៅពីនេះកម្លាំងវិស្វកម្មបានកៀរ-កិនគ្រួសក្រហមបានប្រវែង សរុប ១៨០០.ម ។

បន្ទាប់ពីបានចុះត្រួតពិនិត្យការដ្ឋានស្ថាបនាស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅល្ងាចថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរបានបន្តដំណើរអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវដែលរងការខូចខាតដោយ គ្រោះទឹកជំនន់ ស្ថិតនៅឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយជ័យបន្តទៀត។

ជាលទ្ធផល កងវិស្វកម្មកងទ័ពជើងគោកសំរេចបាន ក្នុងការស្ថាបនាផ្លូវ ស្ថិតនៅក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក វាយតម្លៃជារួមសំរេចលទ្ធផលបានចំនួន៦០ ភាគរយហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ មេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់កងទ័ពជើងគោកជាច្រើនរូបទៀតអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពង់ស្ថាបនាផ្លូវក្រាលគ្រោះក្រហមប្រវែង៩៣០០ ម៉ែត្រ ស្ថិតនៅ ឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


